អីយ៉ាស់មានរឿងអីទៀតហើយ!! អាងអំណាច ឧត្ដមសេនីយ៍ បែរធ្វើរឿងសង្គមស្អប់ខ្ពើមទៅវិញ ទីបំផុតតុលាការ បញ្ជូនឧត្ដមសេនីយ៍ ហង្ស ស៊ីផា ទៅកាត់ទោស ពីបទឆបោក…

បន្ទាយមានជ័យ ៖ ប្រភពច្បាស់ការពីសាលាដំបូង ខេត្តបន្ទាយមានជ័យ បានអោយដឹងថាចៅក្រមស៊េីបសួរ សាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២០ បានចេញលិខិតជូនដំណឹងអំពីដីកា ដំណោះស្រាយបញ្ជូនជនត្រូវចោទឈ្មោះហង្ស ស៊ីផា ភេទ ប្រុស អាយុ ៦០ ឆ្នាំ ស្នាក់នៅ ផ្លូវ សាមគ្គី ភូមិ ៣ សង្កាត់ ព្រះពន្លា ក្រុង សេរី សោភ័ណ្ឌ ខេត្ត បន្ទាយមានជ័យ ។
លោកឧត្ដមសេនីយ៍ ត្រី ហង្ស ស៊ីផា ត្រូវបានតំណាងអយ្យការចេញដីកាសន្និដ្ឋានបញ្ជូនរឿងអោយស៊េីបសួរលេខ ៩០៥ អ.យ.គ ចុះថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧ ពីបទឆបោក តាមបញ្ញត្តិមាត្រា ៣៧៧ និង ៣៧៨ នៃក្រមព្រហ្មទណ្ឌ តាមបណ្ដឹងរបស់លោកគង់ កុសល ។

ប្រភពបានអោយដឹងទៀតថា នៅចុងឆ្នាំ ២០០៦ លោកឧត្ដមសេនីយ៍ ត្រី ហង្ស ស៊ីផា បានលក់ដីមួយកន្លែង ទំហំ ២០ម៉ែត្រ គុណនឹង ៤០ ម៉ែត្រ ស្ថិតនៅភូមិ ក្បាល ស្ពាន ឃុំ ប៉ោយប៉ែត ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ អោយទៅលោក គង់ កុសល ។ ប៉ុន្តែនៅឆ្នាំ ២០១៦ ពេលលោក គង់ កុសល យកទៅធ្វេីប័ណ្ណ កម្មសិទ្ធិ អាជ្ញាធរសូរិយោដីវាស់វែងជាក់ស្ដែង មានតែទំហំ ១៨ ម៉ែត្រ គុណ នឹង ៤០ ម៉ែត្រ តែប៉ុណ្ណោះ។ ហេតុនេះហើយ ទេីបលោក គង់ កុសល ប្ដឹងអោយតុលាការចាត់ការតាមច្បាប់ ។
អ្នកច្បាប់មួយរូបបាននិយាយថា បេីតុលាការរកឃេីញបទល្មើសដូចការចោទប្រកាន់ ហេីយផ្ដន្ទាទោសអោយមានទោសនោះ លោកឧត្ដមសេនីយ៍ ត្រី ហង្ស ស៊ីផា អាចប្រឈមមុខនឹងការបណ្ដេញចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ជាក់ជាពុំខាន ។

Related posts

Leave a Comment