មកស្គាល់មុខមាត់ កូនខ្មែរ ដែលកែឆ្នៃ ឡាន Camry1992 ទៅជា ឡានស្ព័រដ៏ទំនើបនេះ ហើយគាត់បានបញ្ជាក់រឿងមួយ ដែលគ្រប់គ្នាចង់ដឹង នោះគឺ…(មានវីដេអូ)

ម្សិលមិញនេះ នាថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២០ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍ជាខ្លាំងមួយ ក្រោយឃើញ គេយកឡាន Camry ស៊េរីឆ្នាំ ១៩៩២ ទៅឲ្យជាងកែ ចេញជាឡានស្ព័រ ដ៏ស៊េរីទំនើប មួយគ្រឿង មើលទៅពិតស្អាត និងទាក់ទាញជាខ្លាំង ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នាបង្ហាញអារម្មណ៍សឹងតែមិនគួរឲ្យជឿ។

ម្ចាស់រថយន្តរូបនេះបានបញ្ជាក់ក្នុងហ្វេសប៊ុក MA Yaa (ឈួន រីយ៉ា) ថា “ទៅឆៀកព្រឹកមិញ អត់នឹកស្មានថា មានអ្នកមើលច្រើនចឹងទេ អ្នកកាសែតក៏មក ជឿអត់ថាខ្មែរធ្វើបាន? អ្នកខ្លះថាថៃធ្វើ យកគ្រឿងពីថៃ អត់ទេចាស ខ្មែរធ្វើទាំងអស់ ធ្វើនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (ជាង ឈួន សុផាន់) 096 2821216 អរគុណ សម្រាប់ការលើកទឹកចិត្ត និងសរសើរស្នាដៃខ្មែរ”។

នៅថ្ងៃម្សិលមិញនេះដែរ ជាងដែលកែឆ្នៃរថយន្តមួយគ្រឿងនេះ បានបញ្ជាក់ថាគាត់ចំណាយពេលឆ្នៃរថយន្តមួយគ្រឿងនេះដល់ទៅជាង១ឆ្នាំ ឯណោះ ហើយរថយន្តមួយគ្រឿងនេះ កែរហូតដល់ទៅ ៨០% ផងដែរ ដោយប្រើគំនិតឆ្នៃប្រឌិត និងគ្រឿងកម្មង់ទិញពីក្រៅប្រទេស។

ហ្វេសប៊ុកមួយឈ្មោះ Kunthea Khin ដែលបានបង្ហោះវីដេអូនេះបានបញ្ជាក់បន្ថែមថា ៖ “ដោយបញ្ជាក់បន្ថែមថា ៖ “ស្ថាបនិក ឬអ្នកកែឆ្នៃរថយន្ត លោក ឈួនណារ៉ា វ័យ២៨ឆ្នាំ កូនទី២របស់លោកឈួន សុផាន់ ម្ចាស់សហគ្រាស ម៉ាស៊ីនច្រូតស្រូវនិងគ្រឿងបន្លាស់ នៅភូមិចំការតាដោក ឃុំ ឬស្សីក្រោកស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នឹកគឹតស្រមៃ ថានិងអាចធ្វើរថយន្តទំនើប បានខិតខំរិះរកគ្រប់មធ្យោបាយកែឆ្នៃរថយន្តចង្កូតស្ដាំសេរី1993 មកជារថយន្តថ្មីទំនើប គួរជាទីពេញចិត្តនិងគាំទ្រ ពីពលរដ្ឋក្នុងខេត្តនិងទូទាំងប្រទេស …សូមជួយគាំទ្រស្នាដៃកូនខ្មែរ”។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ ដែលជាងកែឆ្នៃរថយន្តនេះ បានរៀបរាប់បញ្ជាក់បន្ថែមពីមូលហេតុដែលនាំឲ្យមានគំនិតយករថយន្តស៊េរីចាស់ ឆ្នាំ ១៩៩២-៩៣ ទៅកែឆ្នៃជារថយន្តស្ព័រ ដ៏ទំនើបបែបនេះ ៖

សូមទស្សនារូបភាពខាងក្រោម

សូមទស្សនាវីដេរអូខាងក្រោម

សូមទស្សនាវីដេរអូខាងក្រោម

Related posts

Leave a Comment