រំភើបចិត្តជំនួស! ទីបំផុត ក្រុមការងារ ថៅកែហាងពេជ្រ បានរកឃើញហើយ អ៊ុំប្រុស ពិកាភ្នែក ដើរ២៣គីឡូម៉ែត្រ តាំងពីម៉ោង៣ទៀបភ្លឺ យកបន្លែមកលក់នៅផ្សារ ថែមទាំងផ្តល់ សម្ភារប្រើប្រាស់ ស្បៀងអាហារ និងថវិកាដល់ទៅ…


កាលពី ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោកស្រី ទ្រី ដាណា ជាថៅកែហាងពេជ្រ ដែលមានចិត្តធម៌ម្នាក់ បានធ្វើការប្រកាស ក្នុងហ្វេសប៊ុករបស់ លោកស្រី ស្វែងរកអ៊ុំប្រុសពិកាដ៏កំសត់ម្នាក់ ដើម្បីជួយ។ លោកស្រី បានបង្ហោះសារមួយ សម្តែងក្តីអាណិតខ្លោចិត្ត និងបញ្ជាក់ថា ៖

“ឃើញរូបក៏អាណិតខ្លោចចិត្តដែរ ឃើញគេបង្ហោះរូបនេះ ថាគាត់យកបន្លែមកលក់នៅផ្សារ ទាល់តែអស់ទើបទៅវិញ ពិកាភ្នែកផង ហើយដើរ ២៣គីឡូ តាំងពីម៉ោង៣ទៀបភ្លឺ ហឹមជីវិតអើយជីវិត។ មានអ្នកស្គាល់គាត់ ថាលក់ម្ដុំណា ឬដឹងថាជួយតាមណាបាន? គាត់មើលទៅ គ្មានទូរស័ព្ទប្រើទេ ចង់ជួយគាត់ណាស់ បើស្គាល់គាត់ប្រាប់ផង”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ ក្រុមការងាររបស់លោកស្រី បានរក អ៊ុំប្រុសម្នាក់នេះឃើញហើយ។ លោកស្រីបានបញ្ជាក់បន្ថែមថា ៖

 

“រកឃើញហើយ លោកពូពិកាភ្នែក ដើរ ២៣គីឡូដី ទៅលក់បន្លែនៅផ្សារបានលុង អាណិតគាត់ផង សរសើរគាត់ផង ពិកាភ្នែកមែន តែមិនលើកដៃសុំទានគេទេ សុខចិត្តដើរពីយប់ មកលក់បន្លែ អស់ទើបទៅផ្ទះវិញ។ គាត់ជាជនជាតិភាគតិចគ្រឹង នៅរតនគិរី។

ជីវិតគឺបែបនេះ ត្រូវតស៊ូជានិច្ច ខ្ញុំអាចជួយលោកពូបានប៉ុណ្ណឹង ទឹកប្រាក់ ២លានរៀល និងសម្ភារៈប្រើប្រាស់ហូបចុកខ្លះ សង្ឃឹម​ថា​វា​អាច​ជួយ​សម្រួល​ជីវភាព​គាត់មួយរយៈ។ អរគុណគ្រប់គ្នា ដែលបានជួយ”៕

ទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment