ល្បីរឿង គេយកឡាន Camry 1992 ទៅឲ្យជាងកែចេញជា ឡានស្ព័រ ដ៏ទំនើប ពេក ដល់ថ្នាក់ធ្វើឲ្យ អភិបាលខេត្តបន្ទាយមានជ័យ លាន់មាត់ថា…(មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២០ អ្នកប្រើប្រាស់នៅក្នុងបណ្តញសង្គមហ្វេសប៊ុក ជាច្រើនផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញ គេយកឡាន Camry 1992 ទៅឲ្យជាងកែ ចេញជាឡានស្ព័រ ដ៏ស៊េរីទំនើប មួយគ្រឿង មើលទៅពិតស្អាត និងទាក់ទាញជាខ្លាំង ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នាបង្ហាញអារម្មណ៍សឹងតែមិនគួរឲ្យជឿ។ ម្ចាស់រថយន្តរូបនេះបានបញ្ជាក់ក្នុងហ្វេសប៊ុក MA Yaa (ឈួន រីយ៉ា) ថា ៖

“ទៅឆៀកព្រឹកមិញ អត់នឹកស្មានថា មានអ្នកមើលច្រើនចឹងទេ អ្នកកាសែតក៏មក ជឿអត់ថាខ្មែរធ្វើបាន? អ្នកខ្លះថាថៃធ្វើ យកគ្រឿងពីថៃ អត់ទេចាស ខ្មែរធ្វើទាំងអស់ ធ្វើនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (ជាង ឈួន សុផាន់) 096 2821216 អរគុណ សម្រាប់ការលើកទឹកចិត្ត និងសរសើរស្នាដៃខ្មែរ”។

ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនលាន់មាត់ថា ៖ ឡូយកប់ហ្មង, ជិះកាត់ព្រឹកមិញស្អាតណាស់, សុំសរសើរជាងដោយចិត្តស្មោះ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ចំពោះជាងដែលកែរថយន្តមួយគ្រឿងនេះ។

ក្នុងនោះសូម្បីតែ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ក៏បានលើកសរសើរផងដែរថា “ភាពច្នៃប្រឌិត របស់អ្នកបន្ទាយមានជ័យ

នេះជារថយន្ត​ដែល​ជាស្នាដៃអ្នកបន្ទាយមានជ័យ​ យករថយន្ត​ ចាស់​សេរី​ ១៩៩៣ មកកែច្នៃ​ ជារថយន្ត (​ជាង​ឈួន​ សុផាន់​) ចំការ​ តាដោក​ ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ ថ្ងៃ២៧ ​ខែ សីហា​ ២០២០។

បញ្ជាក់: នេះជាការសាកល្បងដំបូងរបស់គាត់ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បាន និងកំពុងពិនិត្យបច្ចេកទេស។”។

ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment