ប៉ូលិសម្នាក់នេះបានធ្វើឲ្យមហាជនជាច្រើន កោតសរសើរពេញៗមាត់ថាជា ប៉ូលិសគំរូ ចេះជួយប្រជាពលរដ្ឋ ក្នុងគ្រាលំបាក


ភ្នំពេញ៖ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកឃើញមានការស៊ែរចែករំលែកយ៉ាងច្រើននៅរូបភាព២សន្លឹកដែលពោពេញទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅខ្លាំងបំផុតហើយមានប្រជាជនខ្មែរជាច្រើនចង់ឃើញទង្វើរបែបនេះជារៀងរហូត ។

យ៉ាងណាមិញរូបរភាពដែរនិយាយខាងលើនេះគឺជារូបភាពរបស់លោកពប៉ូលិសម្នាក់ដែរត្រូវបានគេលួចថតសកម្មភាពរបស់គាត់ជាមួយនិងលោកតាពិការនៅតាមដងផ្លូវ បើយោងទៅតាមរយៈសកម្មភាពរបស់គាត់មហាជនជាច្រើនបានហៅគាត់ថា ជាមន្ត្រីល្អ ជាប៉ូលិសគំរូ ចេះជួយប្រជាពលរដ្ឋពេលកំពុងលំបាក ។

គួរបញ្ចាក់ផងដែរថាមន្ត្រីទាំងអស់គ្រប់ជាន់ថ្នាក់បើមានមន្ត្រីណាល្អចេះស្រលាញ់ប្រជាពលរដ្ឋ ចេះគោរពនិងឲ្យតម្លៃលើពលរដ្ឋ ជាពិសេសយល់ពីទុក្ខលំបាកប្រជាពលរដ្ឋធំជាងប្រយោជន៍ផ្ទាល់ខ្លួននោះ ច្បាស់ណាស់មន្ត្រីនិងទទួលបានការកោតសរសើរ និងការគោរពស្រលាញ់យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋគ្រប់ៗគ្នា ហើយពួកគាត់និងចងចាំទង្វើររបស់មន្ត្រីទាំងអស់នោះនៅក្នុងចិត្តជានិច្ច ៕

Related posts

Leave a Comment