អេនជី ដឹកដៃស្វាមីមកធ្វើជំនួញនៅស្រុកខ្មែរមិនប៉ុន្មានផងពេលនេះអតីតពិធីការិនី អេនជីបង្ហាញផ្ទះវីឡាធំស្កឹមស្កៃកំពុងសាងសង់

ស្របពេលមុខជំនួញកាន់តែជោគជ័យ ពេលនេះអតីតពិធីការិនី អេនជី បានបង្អួតផ្ទះវីឡាធំស្កឹមស្កៃដែលកំពុងសាងសង់ ធ្វើឱ្យមិត្តភក្តិទាំងក្នុង និង ក្រៅសិល្បៈបើកភ្នែកធំៗចំពោះសមិទ្ធផលរបស់នាងដែលស្ទុះខ្លាំងស្ទើរមិនគួរឱ្យជឿ ។

ថ្មីៗនេះ អេនជី បានបង្ហាញផ្ទះវីឡាធំស្កឹមស្កៃមួយដោយក្នុងនោះនាងបានបង្ហោះសារដែលមានអត្ថន័យថា «ពាក្យពិតរឿងពិតនៃជិវិត (NG) រំឭក ៣ ឆ្នាំមុន ដែលមិនទាន់មានលុយទិញផ្ទះ ហេីយដេីរមកមេីលផ្ទះគំរូ ហេីយបានដាក់គោលដៅក្នុងជីវិតថា ២ ឆ្នាំទៀត ខ្ញុំនឹងមកយកផ្ទះនេះ ២ ឆ្នាំកន្លងផុតទៅខ្ញុំក៏មកយកតាមការសន្យារបស់ខ្លួនគឺមកយកផ្ទះនេះមែន ។ សរុបរួមគ្មានភាពជោគជ័យណាមួយកេីតមកដោយងាយៗ និង គ្មានការគ្រោងទុក និង ដាក់ផែនការក្នុងជីវិតនោះទេ អរគុណ AZA អរគុណ online ដែលបានសម្រេចបំណង ខ្ញុំចង់ជោគជយ័ត្រូវតែបញ្ចេញសកម្មភាព កុំប្រេីពាក្យថាចាំមនុស្សជុំវិញខ្លួនគឺជាគ្រូបង្រៀនដ៏ល្អរបស់ខ្ញុំ ពិភពលោកជាសាលារបស់ខ្ញុំ ។ បេីមិនយល់ទាស់ទេខ្ញុំសូមធ្វេីការចែករំលែកជ្រុង មួយនៃជិវិតរបស់ខ្ញុំតេីភាពជោគជយ័ខ្លះបានមកពីអ្វី» ។ សាររបស់ អេនជី ក៏ទទួលបានការសាទរចំពោះ ការព្យាយាមរបស់នាងរហូតទទួលបានជោគជ័យបែបនេះពីសំណាក់អ្នកគាំទ្រផងដែរ ។

គេចាំបានថា អេនជី បានបោះបង់ការងារសិល្បៈ និង បានដឹកដៃកូនប្រុសស្រីទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមីមួយរយៈ តែក្រោយមកនាងក៏បានបណ្តើរក្រុមគ្រួសារតូចរបស់នាងមកធ្វើជំនួញអនឡាញនៅស្រុកកំណើត ដែលពេលនេះគេសង្កេតថាកំពុងតែកាក់កបជាខ្លាំង ។ អេនជី ក៏មិនខុសពី លី ម៉ារីណា និង គឹម លីហ្សា នោះទេ សុខចិត្តបោះបង់ការរស់នៅក្រៅស្រុកមកធ្វើជំនួញនៅស្រុកខ្មែរ ៕

Related posts

Leave a Comment