អេមហួស!! មើលមួយភ្លែតស្មានតែរថយន្តសេរីទំនើប តែដល់ដឹងការពិតចង់ដាច់ផ្ងារ….

ថ្មីៗនេះអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ជាខ្លាំងចំពោះរថយន្តមួយគ្រឿងខណៈពេលយកទៅធ្វើឆៀក ដែលរថយន្តមួយនោះ មានរូបរាងស្រស់ស្អាតទាន់សម័យ ដោយមើលមួយភ្លែតហាក់បីដូចជារថយន្តស៊េរីថ្មីមួយដែលមានតំម្លៃរាប់ម៉ឺនដុល្លាអញ្ចឹង

តែតាមពិត រថយន្តមួយគ្រឿងនេះ គឺបានធ្វើការកែចេញពីរថយន្តស៊េរីចាស់ម៉ាក Camry សេរីឆ្នាំ1992 ដែលបានកែដោយជាងមួយនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ គណនីហ្វេសប៊ុកឈ្មោះ «Ma Yaa» ដែលជាម្ចាស់រថយន្ត បានសរសេររៀបរាប់ថា៖

ទៅឆៀកព្រឹកមិញអត់នឹកស្នានថាមានអ្នកមើលច្រើនចឹងទេអ្នកកាសែតក៏មក🤭ជឿអត់ថាខ្មែរធ្វើបាន?? អ្នកខ្លះថាថៃធ្វើយកគ្រឿងពីថៃ😡អត់ទេចាសខ្មែរធ្វើទាំងអស់ធ្វើនៅ ស្រុកមង្គលបូរី,ខេត្តបន្ទាយមានជ័យ(ជាងឈួន សុផាន់)096 2821216 អគុណ សម្រាប់ការលើកទឹកចិត្ត នឹងសរសើស្នាដៃខ្នែរ🙏🏻🙏🏻៕

ចង់ដឹងអោយកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment