គួរអោយអាណិតខ្លាំងណាស់!ព្រោះតែជីវភាព ស្ត្រីម្នាក់នេះ សុខចិត្តបីកូនតូច ដើរច្រៀង តាមអកកាដង់, កើតក្តីអាណិតខ្លោចចិត្ត ស្រីអូន សម្រេចចិត្តជូនថវិកា រហូតដល់ទៅ…(មានវីដេអូ)

មហាជនភាគច្រើនពិតជាស្គាល់ ស្ត្រីដ៏ស្រស់ស្អាតមា្នក់ឈ្មោះ ស្រីអូន ។ នារីរូបស្រស់នេះ មិនត្រឹមពូកែរកស៊ីប៉ុណ្ណោះទេ ថែមទំាងមានចិត្តសប្បុរសធម៌ផងដែរ ។

ក្រៅពីជំនួញ កំពុងតែជោគជ័យខ្លាំង ស្រីអូន ក៏បានរួមចំណែកយ៉ាងធំ ក្នុងការយកចិត្តទុកដាក់ និងជួយអ្នកទីទាល់ក្រ ជាហូរហែ មិនដែលដាច់ឡើយ រហូតដល់ថ្នាក់ ធ្វើឲ្យមហាជនជាច្រើន សម្តែងក្តីពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងពីទឹកចិត្តដ៏ប្រពៃមួយនេះ សឹងតែរកអ្វីមកព្រៀបផ្ទឹមពុំបាន។

ជាក់ស្តែងនៅមុននេះបន្តិច​ទៀត នាថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២០ ស្រីអូន បានជួបស្ត្រីដ៏កំសត់ម្នាក់ ព្រោះតែជីវភាព សុខចិត្តបីកូនដើរច្រៀងតាមរោងពិធីគេផ្សេងៗ កើតក្តីអាណិតខ្លោចចិត្ត ស្រីអូន បានសម្រេចចិត្តជូន ថវិកាដល់ទៅ ១៥០០ដុល្លារ ឯណោះ ជូនស្ត្រីរូបនេះ ដើម្បីទុកដោះស្រាយជីវភាព។

ស្រីអូន បានបញ្ជាក់បន្ថែមថា ៖ “ស្រលាញ់ការតស៊ូ របស់ប្អូនស្រី ដោយក្ដីអាណិត ជូនគាត់1500$ សំរាប់ដោះស្រាយបញ្ហា ដែលកំពុងជួប អាណិតបំផុត ត្រូវពរកូនជិះម៉ូតូទៅតាមខេត្តច្រៀង ដើម្បីចិញ្ចឹមគ្រួសារ ប្អូនៗ ពិកា ទឹកចិត្តជាបងស្រី អាណិតគាត់ណាស់ រូបគេរូបយើង”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

Related posts

Leave a Comment