តើវាជាកាពិតទេ?មិនគួរអោជឿរ នារីអាយុ ១៣ ឆ្នាំម្នាក់បានបញ្ជាក់ថានាងពិតជាមានផ្ទៃពោះជាមួយនិងក្មេងប្រុសអាយុ ១០ ប្រាកដមែនដោយពេលនេះគឺ

រុស្សុី ៖ ជាការពិតណាស់ដែលមានក្មេងស្រីសិស្សសាលាម្នាក់មានឈ្មោះថា Darya វ័យ១៣ឆ្នាំ ដែលអះអាងថាខ្លួនមានផ្ទៃពោះ ជាមួយក្មេងប្រុសវ័យ១០ឆ្នាំឈ្មោះ Ivan បានសម្រាលកូនហើយ កាលពីប៉ុន្មានថ្ងៃមុនកន្លងទៅនេះ។ក្មេងស្រី Darya សម្រាលបានកូនស្រីដ៏គួឲ្យស្រលាញ់ និងសុខភាពល្អម្នាក់ នៅឯមន្ទីរពេទ្យសម្ភពមួយកន្លែង ក្នុងទីក្រុង Krasnoyarsk ប្រទេសរុស្សុី។ ហើយកូនស្រីរបស់នាង មានទម្ងន់ប្រមាណ៣.៦គីឡូក្រាម និងដាក់ឈ្មោះឲ្យថា Emelia។ក្រោយពីសម្រាលរួច ក្មេងស្រី Darya បានបង្ហោះជាសារខ្លីមួយទៅលើបណ្ដាញសង្គមអុីនស្ដារក្រាមរបស់នាង ដោយរៀបរាប់ថា

នាងមិននឹកស្មានឡើយថាការសម្រាលកូន មានលក្ខណៈឈឺចុកចាប់បែបនោះសោះ។ ជាក់ស្ដែងដើម្បីសុភមង្គល បានធ្វើឲ្យនាងស៊ូទ្រាំជំនះរាល់ភាពឈឺចុកចាប់ផងដែរ។គួររម្លឹកដែរថា កាលពីខែមករា ដើមឆ្នាំ២០២០កន្លងទៅ ក្មេងស្រី Darya រួមទាំងក្មេងប្រុស Ivan បានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍មួយរបស់ប្រទេសរុស្សុី ដើម្បីបកស្រាយជុំវិញនឹងការមានផ្ទៃពោះទាំងវ័យក្មេង។ ហើយក្មេងស្រី Darya បានអះអាងថា រូបនាងផ្ទាល់ មិនដែលរួមភេទជាមួយបុរសណាផ្សេង ក្រៅពីក្មេងប្រុស Ivan ឡើយ។ ដូច្នេះ នាងជឿជាក់ថាកូនដែលនៅក្នុងផ្ទៃរបស់នាង គឺជារបស់ក្មេងប្រុស Ivan។ តែបើទោះជាយ៉ាងណាក៏ដោយ

វេជ្ជបណ្ឌិតដ៏ល្បីម្នាក់ឈ្មោះថា Evgeny Grekov មិនជឿសម្ដីរបស់ក្មេងស្រី Darya ឡើយ ហើយថែមទាំងបានពិនិត្យទៅលើខ្លួនប្រាណរបស់ក្មេងប្រុស Ivan ដោយរកឃើញថា មិនមានមេជីវិតឈ្មោលទេ ព្រោះក្មេងប្រុស Ivan ស្ថិតក្នុងវ័យក្មេងពេក។រយៈពេលប៉ុន្មានខែក្រោយមកទៀត ក្មេងស្រី Darya បានសម្រេចចិត្តទម្លាយរឿងរ៉ាវទាំងអស់ថា តាមពិតទៅនាងមិនបានមានផ្ទៃពោះជាមួយក្មេងប្រុស Ivan ឡើយ។

ហើយកូននៅក្នុងផ្ទៃរបស់នាងគឺជាកូនរបស់បុរសម្នាក់ វ័យ១៦ឆ្នាំ ដែលបានចាប់រំលោភនាង។ ដោយឡែកដោយសារតែភាពខ្មាសអៀន ទើបនាងត្រូវបង្ខំចិត្តកុហកបែបនោះ។យ៉ាងណាមិញ ឥឡូវនេះ ក្មេងស្រី Darya បានចាកចេញពីមន្ទីរពេទ្យហើយ និងគ្រោងលាឈប់ពីការសិក្សាមួយរយៈដើម្បីជួយមើលថែកូនស្រី

ជាមួយម្ដាយវ័យ៣៥ឆ្នាំរបស់នាង។ ហើយក្មេងប្រុស Ivan មិនបានរស់នៅជាមួយនាងជារៀងរាល់ថ្ងៃឡើយ។ ចំពោះមុខមាត់របស់កូនស្រីនាង នាងនឹងបង្ហាញឲ្យគ្រប់គ្នាឃើញនៅពេលគ្រប់៤០ថ្ងៃបន្ទាប់ពីសម្រាល ដែលគោរពទៅតាមប្រពៃណីរបស់ប្រទេសរុស្សុីផងដែរ៕ប្រភព៖khmerload

Related posts

Leave a Comment