ក្រោយជួបផ្ទាល់ ជាមួយ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ធ្វើឲ្យ ប៉ែន ចំរុង ទំលាយប្រាប់រឿងមួយ ដែលមានអ្នកខ្លះ មិនធ្លាប់បានដឹង នោះគឺ…

ប្រិយមិត្ត ក៏ដូចជា មហាជនទូទៅ ពិតជាបានជ្រាបរួចមកហើយ កាលពី ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ ទើបកន្លងផុតប៉ុន្មានថ្ងៃនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើឲ្យគ្រប់គ្នា មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយរៀបចំកម្មវិធីដ៏ពិសេសមួយ ទទួលស្វាគមន៍ វត្តមាន កំពូលតារាចម្រៀងព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង Galaxy Navatra ស្ទើរតែគ្មាននរណាម្នាក់នឹកស្មានដល់ ក្នុងនោះ សូម្បីតែលោក ព្រាប សុវត្ថិ ក៏បានបង្ហាញក្តី រំភើបចិត្ត ជាខ្លាំង ផងដែរ។

ពិធីដ៏អធិកអធមនេះ បានរៀបចំធ្វើឡើង នៅឯ សណ្ឋាគារហ្គាឌិនសុីធី (Gardent City Hotel) ជិតវិមានឈ្នះៗ ទល់មុខ ស្ថានីយ៍ទូរទស្សន៍ PNN ។

មួយវិញទៀត គេឃើញលោក ព្រាប សុវត្ថិ បានថតរូបទុកជាអនុស្សាវរីយ៍ ជាមួយ ភ្ញៀវកិត្តិយស ដែលមានមុខមាត់ តារាល្បីៗជាច្រើនដួង និងបងៗអ្នកសារព័ត៌មាន ដែលបានមក ចូលរួមក្នុងកម្មវិធីនេះផងដែរ ប្រកបដោយក្តីសប្បាយរីករាយ ស្និតស្នាល ហាក់ដូចជាក្រុមគ្រួសារតែមួយ។

ក្នុងនោះ លោក ប៉ែន ចំរុង ដែលជាពិធីករដ៏ល្បី ក៏បានជួបផ្ទាល់ជាមួយ លោក ព្រាប សុវត្ថិ ផងដែរ ព្រមទំាងទំលាយរឿងមួយ ដែលមានអ្នកខ្លះពិតជាមិនធ្លាប់បានដឹង ដោយលោកបញ្ជាក់ថា ៖

កំពូលតារាចម្រៀង លោកPreab sovath ព្រាប សុវត្ថិ MY idol , I’m your big fan ខ្ញុំ ពិតជាមានកិត្តិយសខ្លាំងណាស់ ដែលបានជួបជជែកជាមួយបងប្រុស អរគុណបងនូវកាយវិការ ប្រកបដោយគុណធម៌ ចេះគោរព ស្រលាញ់ រួសរាយ រាក់ទាក់ ព្រមទាំងផ្តល់ដំបូន្មានល្អៗ ថែមទៀត ពិតជាស័ក្តិសមជាតារាគំរូមែន”៕

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment