ទឹកចិត្តឪពុកស្រលាញ់កូនគ្មានថ្ងៃប្រែ!បើទោះជាគ្មានប្តីពិតមែនប៉ុន្តែឪពុក លី ចាន់សីហា នៅតែធ្វើរឿងពិសេសមួយនេះថ្ងៃខួបកូនស្រីគឺ

ភ្នំពេញ ៖នៅតែមានការសរសើរដល់ លី ចាន់សីហា ដែលធ្វើជាឪពុកផងជាម្តាយផង ក្រោយពីជីវិតអាពាហ៍ពិពាហ៍របស់នាងដើរដល់ផ្លូវបញ្ចប់ ហើយពេលនេះនាងក៏មិនទាន់មានអ្នកថ្មីនៅឡើយទេ ស្របពេលលេចឮថាអតីតស្វាមីរបស់នាងមានដៃគូថ្មីហើយ ។ប្រិយមិត្តជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ អ្នកមេម៉ាយវ័យក្មេង លី ចាន់សីហា បានសម្តែងអារម្មណ៍រំភើបស្ទើរស្រក់ទឹកភ្នែក

ក្រោយពីឪពុករបស់ខ្លួនបានបង្ហើរចម្រៀងមួយបទបង្ហាញពីទឹកចិត្ត និង ក្តីស្រឡាញ់ចំពោះរូបនាងជាកូននៅក្នុងថ្ងៃកំណើត កាលពីថ្ងៃទី ២៥ យប់មិញនេះ ។ក្នុងនោះដែរ ខួបកំណើតពិតប្រាកដរបស់ លី ចាន់សីហា គឺនៅថ្ងៃទី ២៤ កន្លងមក តែដោយសារថ្ងៃនោះនាងត្រូវកាន់ទុក្ខអ៊ំស្រីដែលទើបទទួលមរណភាព ទើបពិធីខួបកំណើតរបស់នាងត្រូវលើកមកធ្វើនៅថ្ងៃទី ២៥ យប់មិញនេះវិញ ហើ យបើទោះបីជាពិធីខួបកំណើតឆ្នាំនេះនាងមិនបានរៀបចំធំដុំដូចរាល់ឆ្នាំក្តី លី ចាន់សីហា នៅតែទទួលបានអារម្មណ៍រំភើប បន្ទាប់ពី

មានការពញ្ញាក់អារម្មណ៍ពីសំណាក់ឪពុករបស់នាង គឺលោក លី សុខជន ដែលបានច្រៀងរៀបរាប់ពីទឹកចិត្ត និង ក្តីស្រឡាញ់របស់លោកចំពោះកូនស្រី ស្តាប់ទៅពិតជាមានភាពកក់ក្តៅខ្លាំង ។យ៉ាងណាមិញ ក្រៅពីមានការចូលរួមពីសំណាក់សាច់ញាតិ ពិធីខួបកំណើតរបស់ លី ចាន់សីហា ក៏មានការចូលរួមពីសំណាក់មិត្តភក្តិស្និទ្ធស្នាលដូចជា ញឹម ចាន់ថន ជាដើម ក្នុងនោះតារាសម្តែងរូបនេះក៏ទទួលបានការជូនពរនិង កាដូជាច្រើនពីសំណាក់មិត្តភក្តិនៅក្នុងថ្ងៃពិសេសនេះដែរ ។ចង់ដឹងថាបទចម្រៀងដែលឪពុក លី ចាន់សីហា ច្រៀងមានអត្ថន័យចាកដោតដល់ចិត្តកូនស្រីបែបណា ទៅស្តាប់ទាំងអស់គ្នាខាងក្រោមនេះ។

Related posts

Leave a Comment