ខេម “ស្រក់ទឹកភ្នែកមិនមែនគ្មានបញ្ហាទេ” ខេម ច្រៀងបទ ព្រាប សុវត្ថិ មួយបទនេះដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា បង្ហាញអារម្មណ៍ថា…(មានវីដេអូ)

កាលពី ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ ទើបកន្លងផុតប៉ុន្មានថ្ងៃនេះ ប្រិយមិត្ត ក៏ដូចជា មហាជនទូទៅ ពិតជាបានជ្រាបរួចមកហើយ ដោយ ឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំកម្មវិធី ទទួលស្វាគមន៍ វត្តមាន កំពូលតារាចម្រៀងព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង Galaxy Navatra ដ៏ធំ និងកក្រើកមួយ សឹងតែគ្មាននរណាម្នាក់នឹកស្មានដល់ សូម្បីតែលោក ព្រាប សុវត្ថិ ក៏បានបង្ហាញក្តី រំភើបចិត្ត ជាខ្លាំង។

ពិធីដ៏អស្ចារ្យមួយនេះ បានរៀបចំធ្វើឡើង នៅឯ សណ្ឋាគារហ្គាឌិនសុីធី (Gardent City Hotel) ជិតវិមានឈ្នះៗ ទល់មុខ ស្ថានីយ៍ទូរទស្សន៍ PNN ព្រមទំាងមាន ភ្ញៀវកិត្តិយស ដែលមានមុខមាត់ តារាល្បីៗជាច្រើនដួង និងបងៗអ្នកសារព័ត៌មានយ៉ាងច្រើន ចូលរួមក្នុងកម្មវិធីនេះផងដែរ ប្រកបដោយក្តីសប្បាយរីករាយ គ្រប់ៗគ្នា។

ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះ តារាចម្រៀង ខេម បានបកស្រាយចម្រៀងជាច្រើនបទ ក្នុងនោះ ខេម បានលើកយកបទរបស់ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចំនួនមួយបទ មកច្រៀង បទនេះមានចំណងជើងថា “ស្រក់ទឹកភ្នែកមិនមែនគ្មានបញ្ហាទេ”។

ក្រោយមើលវីដេអូនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បង្ហាញអារម្មណ៍ថា ៖ មេីលទៅមានសេចក្ដីសុខណាស់, តារាល្បីៗ ធ្វេីខ្លួនសាមញ្ញគួរអោយស្រលាញ់ណាស់, ឃើញបងៗ ចេះស្រលាញ់គ្នា ខ្ញុំសប្បាយចិត្តជំនួស, ចម្រៀងមួយនេះ ពិតជាជាក់ដោតណាស់, ខេមមានសមត្ថភាព ទោះបីច្រៀងបទ ព្រាប សុវត្ថិ ក៏នៅតែពីរោះ នៅតែជាសម្លេងខេម។

ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលឃើញពួកគាត់ ឡើងលើឆាក ច្រៀងលេងកម្សាន្តជាមួយគ្នា ហាក់ដូចជាក្រុមគ្រួសារតែមួយអ៊ីចឹង មើលទៅពិតជាពោរពេញដោយភាពកក់ក្តៅខ្លាំងណាស់។

តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាទំាងអស់គ្នា ៖


Related posts

Leave a Comment