អុញនោះរឿងអត់ទាន់ចប់ទេ ! ខេម បង្ហោះសារមួយទៀតហើយ ដោយបញ្ជាក់ថា “វ៉ៃក្បាលគ្នាហើយ ឲ្យគ្នាសុំទោសទៀត ប្រហែលជាមិនអាចទេមេ, បើខ្ញុំមានកំហុស រហូតដល់ជាប់គុក ខ្ញុំសុខចិត្តដើរចូលគុក ដើម្បីឲ្យក្រុមហ៊ុនទាំងអស់ចេះ…”

មហាជនជាច្រើន ពិតជាជ្រាប ច្បាស់ជាក់ជាមិនខាន នូវទំនាស់រវាង តារាចម្រៀង ខេម និងម្ចាស់ផលិតកម្ម ថោន នោះ ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០ ខេម បានបង្ហោះសារមួយទៀតហើយ ដោយបញ្ជាក់យ៉ាងច្បាស់ថា ៖

“មេអើយមេ មេចោទថាខ្ញុំ បរិហារកេរ្តិ៍មេ ចុះមេធ្វើលិខិតឲ្យចូលខ្លួន ត្រឹមមួយថ្ងៃ ស្មើ24ម៉ោង ជាកំហិតនោះ ផុសជាសារធារណៈ នេះជាចេតនាអាក្រក់ដែលបង្ហាញថាមេកំពុងដុតបំផ្លាញឆ្នាំងបាយរបស់ឆ្កែអនាថានេះហើយ។

វ៉ៃក្បាលគ្នាហើយ ឲ្យគ្នាសុំទោសទៀត ប្រហែលជាមិនអាចទេមេ ខ្ញុំសុំសួរទៅបងប្អូនទាំងអស់គ្នាថា ប្រពន្ធគាត់ឈរឈ្មោះមែន តែអ្នកធ្វើការពិតប្រាកដសម្រេចគ្រប់យ៉ាងជាមួយខ្ញុំកន្លងមកគឺមេប្រុស ស្ទើរតែមួយរយភាគរយទៅហើយ..តើសព្វថ្ងៃគាត់ពិតជាមានតំណែងជាប្រធានមន្ទីសេដ្ឋកិច្ច និងហិរញវត្ថុក្រុងភ្នំពេញមែនទេបងប្អូនមើលរូបទៅ។

តើខ្ញុំហៅគាត់ថាមេបានទេ? ហើយសួរថា office ថោន និងស្ថានីយទូរទស្សន៍ថោន អាចយកលុយដប់ម្ភៃម៉ឺនទៅធ្វើបានទេ? ពិចារណាចុះ!
បើខ្ញុំមានកំហុសរហូតដល់ជាប់គុក ខ្ញុំសុខចិត្តដើរចូលគុក ដើម្បីឲ្យក្រុមហ៊ុនទាំងអស់ចេះផ្ដល់តម្លៃឲ្យអ្នកចម្រៀង ដែលមានសមត្ថភាព ទោះបីត្រូវបាត់បង់អាជីពអ្នកចម្រៀងក៏ដោយ ក៏ឆ្កែមួយក្បាលនេះ អាចទទួលយកបានដែរ។

ឆ្កែមួយក្បាលនេះគ្មានអីគួរអោយស្ដាយទេ ហើយចុះមេមិនដាក់ពាក្យប្ដឹងទៅមេ បើខ្ញុំខុសមែន ដោះស្រាយតាមច្បាប់ទៅ មេកុំនិយាយឲ្យសោះថាមេមិនចង់ប្ដឹង ក្មេងក៏មិនជឿដែរ សង្ស័យមកពីខ្វះការពិតទេដឹងមេ ហើយការដែលផុសថ្ងៃមុន មេកុំនិយាយថាឆ្កែអនាថានេះមិនទៅជួបអោយសោះ ទើបមេផុសនោះ ខុសការពិតហើយមេ ខ្ញុំចប់ការងារ ខ្ញុំឈប់ដោយការគោរពត្រឹមត្រូវ ហើយកុំនិយាយថា ហេតុអ្វីឆ្កែមួយក្បាលនេះផុសធ្វើអី មេគួរសួរខ្លួនឯងវិញថា ហេតុអ្វីមេផុសទាំងមិនការពិត? មេត្រូវចាំថា ឆ្កែស្លូតប៉ុណ្ណាក៏ដោយ បើវ៉ៃក្បាលហើយ អោយវាទ្រាំយ៉ាងម៉េច?

មេសាកគិតទៅមើល ដោយសារក្ដីស្រលាញ់ និងកាគោរព ក្រមសីលធម៌ការងារ ការចាកចេញរបស់ឆ្កែអាណាថានេះ មួយរយៈហើយ មិនដែលនិយាយអ្វីមិនល្អពីមេឡើយ សូម្បីតែអ្នកកាសែតខលមកសួរ ក៏ខ្ញុំមិនធ្វើការអត្ថាធិប្បាយដែរ ក្រុមហ៊ុនថ្មីសុំខ្ញុំធ្វើកម្មវិធីទទួលស្វាគមន៍ក៏ខ្ញុំមិនឲ្យធ្វើដែរ បើនិយាយអំពីការដឹងគុណ ឆ្កែអនាថាមួយក្បាលនេះ មិនដែលបំភ្លេចទេមេ តែមេក៏ត្រូវគិតវិញដែរ អំពីឆ្កែអនាថាមួយនេះ បានចូលរួមចំណែកអ្វីខ្លះ ជាមួយក្រុមហ៊ុនជាយូរឆ្នាំមកនេះ ។

ខ្ញុំគិតថាមេយល់ពេកហើយ ខ្ញុំដឹងច្បាស់ បើខ្ញុំចេញមកក្រុមហ៊ុនថ្មី អន់ គ្មានការគាំទ្រច្រើន ប្រហែលជាគ្មានរឿងរ៉ាវអ្វីកើតឡើងទេ មេកុំមើលមកឆ្កែមួយក្បាលនេះល្ងង់ពេក ស្លូតពេកហើយ ចង់ធ្វើបាបស្រេចតែអំពើចិត្ត ចង់វាយឆ្កែអនាថានេះ តាមតែអំពើចិត្ត ទុកផ្លូវឲ្យគ្នារស់ផងព្រោះមេមានលុយណាស់។

សុំមេវិភាគរូបភាពមួយចំនួនតូចនេះតាមការគួរសិនចុះ ខ្ញុំបានជម្រាបជូនទាំងមេប្រុស មេស្រី និងអ្នកគ្រប់គ្រង ក្រៅផ្លូវការ និងក្នុងផ្លូវការមុននឹងចាកចេញ ហើយខ្ញុំផុសនេះ កុំគិតក្នុងន័យខ្ញុំចង់ឈ្នះចាញ់អ្វីឡើយ គឺខ្ញុំចង់បានភាពស្អាតស្អំរបស់ខ្ញុំដែរ មេបានផុសជាសាធារណៈមកលើរូបខ្ញុំ”៕

Related posts

Leave a Comment