លោក អុឹម ជីវ៉ា បាននាំថវិកាពីសប្បុរសជន ទៅចូលបុណ្យសព ម្តាយ អតីតកំពូលអ្នកប្រដាល់ អេ ភូថង រឹតតែខ្លោចចិត្តបំផុតនោះ គឺ លោក អេ ភូថង ណាស់ ចង់ធ្វើបុណ្យ៧ថ្ងៃម្តាយតែគ្មានលុយ ហើយត្រូវជំពាក់លុយគេជិត 3000$ទៀត ដោយសារចំណាយលើពិធីបុណ្យសពម្តាយរបស់ខ្លួន


ម្សិលមិញនេះ​ នាថ្ងៃទី ២៣ ខែមិថុនា​ ឆ្នាំ ២០២០ មហាជនជាច្រើនពិតជាបានជ្រាបហើយ ដោយ អតីតកំពូលអ្នកប្រដាល់ គុនខ្មែរ កាលពីជាង ១០ឆ្នាំមុន គឺលោក អេ ភូថង ជួបទុក្ខធំ ដោយម្តាយរបស់លោក បានស្លាប់បាត់ទៅហើយ ធ្វើឲ្យរូបលោកស្រណោះជាខ្លាំងបានត្រឹមតែភ្ជាប់សារដ៏រំជួលចិត្តមួយថា “ម្ដាយខ្ញុំបានទៅចោលខ្ញុំហើយ”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញលោក អុឹម ជីវ៉ា នាំថវិកា​របស់សប្បុរសជន មួយចំនួនធំ ទៅចូលបុណ្យសព ម្តាយរបស់ អតីតកំពូលអ្នកប្រដាល់ រូបនេះ។ លោក អុឹម ជីវ៉ា បានបញ្ជាក់បន្ថែមថា ៖

“ហុឺ.. អាណិតកីឡាករប្រដាល់ លោកអេ ភូថង ណាស់ ចង់ធ្វើបុណ្យ៧ថ្ងៃម្តាយតែគ្មានលុយ ហើយត្រូវជំពាក់លុយគេជិត3000$ទៀត ដោយសារចំណាយលើពិធីបុណ្យសពម្តាយរបស់ខ្លួន ។

ថ្ងៃនេះខ្ញុំបាទ អុឹម ជីវ៉ា បាននាំយកថវិកាចំនួន 1000000( ១លានរៀល) ដែលជាថវិការផ្ទាល់របស់ លោកស្រី នឹម វណ្ណៈ កូនបង្កើត លោកជំទាវ ហ៊ុន សុីណាត និងជាទីប្រឹក្សានៃក្រុមមេធាវី HNS អេជ អេន អេស និង លោកវេជ្ជបណ្ឌិត ម៉ម សុខវិសាល ចូលរួមពិធីបុណ្យសពម្តាយ លោក អេ ភូថង ដែលទទួលមរណៈដោយសារជំងឺ មហារីក ។

ក្នុងនោះដែរ លោកស្រី នឹម វណ្ណៈ កូនបង្កើត លោកជំទាវ ហ៊ុន សុីណាត និងស្វាមីនិងក្រុមការងារ បានផ្តាំផ្ញើចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំចំពោះក្រុមគ្រួសារនៃសពផងដែរ។ សូមបញ្ជាក់ពិធីបុណ្យសពគឺត្រូវបូជា នៅវត្តឬស្សីសាញ់វេលារម៉ោងមួយរសៀល ថ្ងៃទី 24 ខែ មិនថុនា ឆ្នាំ2020 ។”៕

 

Related posts

Leave a Comment