កំសត់ស្ទើរ ស្រក់ទឹកភ្នែក “ខ្ញុំខ្លាចហើយលុយ” ខេម ដាក់មួយបទនេះក្នុងពិធីទទួលស្វាគមន៍ លោក ព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង Galaxy Navatra ម្សិលមិញ (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ មហាជនទូទៅ ពិតជាបានជ្រាបរួចមកហើយ ដោយ ឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំកម្មវិធី ទទួលស្វាគមន៍ វត្តមាន កំពូលតារាចម្រៀងព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង Galaxy Navatra ដ៏ធំ និងកក្រើកមួយ សឹងតែគ្មាននរណាម្នាក់នឹកស្មានដល់ សូម្បីតែលោក ព្រាប សុវត្ថិ ក៏បានបង្ហាញក្តី រំភើបចិត្ត ជាខ្លាំង។

ដោយពិធីនេះ បានរៀបចំធ្វើឡើង នៅឯ សណ្ឋាគារហ្គាឌិនសុីធី (Gardent City Hotel) ជិតវិមានឈ្នះៗ ទល់មុខ ស្ថានីយ៍ទូរទស្សន៍ PNN នេះ ក៏មានវត្តមាន ភ្ញៀវកិត្តិយសដែលមានមុខមាត់ និងតារាល្បីៗជាច្រើនដួង បានចូលរួមផងដែរ ប្រកបដោយក្តីសប្បាយរីករាយ គ្រប់ៗគ្នា។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០ អ្នកនាង ចន ច័ន្ទ​លក្ខិណា បានបង្ហោះវីដេអូមួយ ខណៈ តារាចម្រៀង ខេម ឡើងច្រៀង​ ក្នុងកម្មវិធីនេះ ស្តាប់ទៅ ពិតជាកម្សត់ស្ទើរស្រក់ទឹកភ្នែក ដោយបទនេះមានចំណងជើងថា “ខ្ញុំខ្លាចហើយលុយ”។

អ្នកនាង ចន ច័ន្ទ​លក្ខិណា បានភ្ជាប់សារផ្តល់ភាពកក់ក្តៅមួយជូន ខេម ផងដែរថា “ម្សិលមិញយើងហត់ យើងលំបាក យើងកើតទុក្ខ តែ ទោះក្នុងកាលៈទេសៈណាក៏ដោយក៏យើងនៅតែជួយមើលថែរគ្នា ផ្តល់កំលាំងចិត្តអោយគ្នា និង ផ្តល់យោបល់ល្អៗដល់គ្នា ដើម្បីស្វែងរកដំណោះស្រាយត្រជាក់ៗក្នុងនាមពលរដ្ឋខ្មែរដែលរស់ក្រោមដំបូលសន្តិភាព ។ ខេម ប្អូននៅតែប្អូនរបស់បង”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅស្តាប់ ខេម ច្រៀងទំាងអស់គ្នា ថាតើបទបង្កប់អត្ថន័យកំសត់យ៉ាងណានោះ ៖

Related posts

Leave a Comment