ជួនជាដំណឹង..! វៀតណាម ស្នើសុំពន្យាពេលរុះរើតង់ចំនួន៣១ទីតាំងរបស់ខ្លួនលើទឹកដីកម្ពុជាក្រោមហេតុផល…!

យោង​តាម​កិច្ច​​ជំនួប​កាលពីដើ​ម​ខែមិថុនា​​នេះលោកជំទាវអ៊ា​​តសោ​ភារដ្ឋលេខាធិការ​ក្រសួង​ការបរទេ​សនិង​សហប្រតិបត្​តិការ​អន្តរ​ជាតិនិង​​ឯកអគ្គរដ្ឋទូ​ត​វៀតណាមប្រ​ចាំ​នៅ​កម្ពុជាបា​នស្នើ​ឲ្យ​ភាគី​វៀតណាម​រុះរើ​តង់​ចេញ​ទាំងអស់​ឲ្យ​បាន​ឆាប់ហើយ​បន្ត​រក្សា​ស្ថានភាព​ដើម​មិន​កែប្រែ​ក្នុង​តំបន់​នោះរហូតដល់​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរដោះស្រាយ​កំណត់​ខ្សែ​ព្រំដែន​ជាក់លា​ក់​ជា​ស្ថាពរ​នៅ​តំបន់​នោះដើម្​បី​ប្រែក្លាយ​តំបន់​ព្រំដែន​ប្រកបដោយ​ស​ន្តិភាពមិត្តភាពសហប្រ​តិបត្តិការនិង​កា​រអភិវឌ្ឍ​ជា​ប្រយោ​ជន៍​រួម​សម្រាប់​ប្​រជាជន​នៃ​ប្រទេ​ស​ទាំងពីរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងប្រា​ប់សា​រពត៍មា​នBTVតា​មរយៈ​ទូរស័​ព្ទនៅ​រសៀ​ល​ថ្ងៃទី​​១៨ខែមិថុ​នាឆ្នាំ​២០២​០​នេះឯកឧ​ត្តមគង់សោ​​ភ័​ណ្ឌអភិបា​លខេត្ត​ក​ណ្តាលបាន​​ប្រាប់​ឱ្យដឹងថាការរុះរើ​ត​ង់​ចំនួន៣១​ទីតាំ​ងរបស់​ភាគី​វៀតណាម​គឺ​ត្រូវបាន​ពន្យា​ពេល​ជា​បណ្ដោះអាសន្ន ​​ទន្ទឹមនឹង​ការពន្យា​ពេល​រុះរើ​តង់​ខាង​លើនេះឯ​កឧត្តមគង់សោ​ភ័ណបាន​បញ្ជាក់ថាស្របតាម​ការណែនាំ​រប​ស់​ក្រ​សួងមហាផ្ទៃនិង​ក្រសួងការបរទេ​សបច្ចុប្បន្ននេះ​មាន​នគ​របាលនិង​កងទ័ព​ដែល​ការពារ​នៅ​បន្ទាត់​ព្រំដែន​បាន​ចុះ​ល្បាត​ជាប្រចាំដើម្បី​ធា​នា​ចំពោះ​អធិបតេយ្យ​កម្ពុជាឬ​ការរំលោភបំពាន​​ផ្សេងៗ​ជាដើម​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរ​ថាចំពោះការ ​​ពាក់ព័ន្ធ​នឹ​ង​ករណីនេះ​កាលពី​អំឡុង​​ខែឧសភា​កន្លង​​ការបរទេស​ក​ម្ពុ​ជាបានធ្វើ​កំណត់​ទូត​តវ៉ា​អំពី​ការបោះ​តង់​របស់​វៀតណាម​ចំនួន៣១​កន្លែង​លើ​តំបន់​ព្រំដែន​ដែល​​មិនទាន់​ឯកភាព​គ្នា​ក្នុង​ខេត្តកណ្តា​លនៃ​ប្រទេស​កម្ពុជាជាប់​នឹ​ង​ខេត្ត​អាន​យ៉ាង​នៃ​ប្រទេស​វៀត​ណាមដោយ​ស្នើ​ឲ្យ​ភាគី​វៀតណាម​រុះរើ​តង់​​ទាំងនោះ​ចេញនិង​ប​ញ្ឈប់​សកម្មភាព​នានាដើម្បី​រក្សា​ស្ថាន​ភាព​ដើម​មិន​កែប្រែនៅក្នុង​តំបន់​នេះស្របតាម​សេចក្តីប្រកាស​រួម​ចុះ​​ថ្ងៃទី​១៧ខែ​មករាឆ្នាំ​១៩៩៥សន្ធិ​សញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥និ​ង​កិច្ច​ព្រមព្រៀង​ពាក់ព័ន្ធ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment