ទិដ្ឋភាពទូទៅ នៃការរៀបចំ ពិធី ទទួលស្វាគមន៍ កំពូលតារាចម្រៀង ព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង Galaxy Navatra នៅបន្តិចទៀតនេះ មើលទៅពិតជា អធិកអធម ណាស់

ទស្សនិកជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កំពូលតារាចម្រៀង ព្រាប សុវត្ថិ នោះ ហើយបទមួយចំនួនធំ របស់ តារាចម្រៀងរូបនេះ នៅតែដក់អារម្មណ៍អ្នកស្តាប់មកទល់ពេលនេះ។ បទទំាងនោះ បើទោះជាស្តាប់ច្រើនដងហើយក៏ដោយ ក៏មិនធុញទ្រាន់ឡើយ ព្រោះមិនត្រឹមតែពីរោះប៉ុណ្ណោះទេ ថែមទំាងបង្កប់អត្ថន័យ ទៀតផង ជាពិសេសទាក់ទងបទ មនោសញ្ចេតនាតែម្តង។

ស្រាប់តែ នាថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ មហាជន និងអ្នកគាំទ្រ យ៉ាងច្រើន ផ្ទុះការជាភ្ញាក់ផ្អើលជាខ្លាំង សឹងតែមិននឹកស្មានដល់ ក្រោយឃើញ ហ្វេសប៊ុកផេក Galaxy Navatra បានប្រកាសជាផ្លូវការថា ៖ “ផលិតកម្ម Galaxy Navatra សូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូលមករួមរស់ក្នុងគ្រួសារតែមួយនៃគ្រួសារ Galaxy Navatra”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញហ្វេសប៊ុកផេក Galaxy Navatra បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីកន្លែងកម្មវិធីទទួលស្វាគមន៍ លោក ព្រាប សុវត្ថិ មើលទៅពិតជាអធិកអធមណាស់។

ហ្វេសប៊ុកនេះបានបញ្ជាក់បន្ថែមថា “ពិធីទទួលស្វាគមន៍វត្តមាន កំពូលតារាចម្រៀងព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង Galaxy Navatra នឹងប្រព្រឹត្តិទៅនៅប៉ុន្មានម៉ោងខាងមុខទៀតនេះ មានមានការ Live ផ្ទាល់ពីផេក Facebook ផ្លូវការរបស់ផលិតកម្ម Galaxy Navatra
សូមជ្រាបជាដំណឹង”។

កម្មវិធីនេះ នឹងប្រព្រឹកទៅនាថ្ងៃនេះ វេលាម៉ោង ៥:៣០ នាទីល្ងាច ដែលរៀបចំធ្វើឡើងនៅឯ សណ្ឋាគារហ្គាឌិនសុីធី (Gardent City Hotel) ជិតវិមានឈ្នះៗ ទល់មុខ ស្ថានីយ៍ទូរទស្សន៍ PNN។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅនៃការរៀបចំពិធីនេះទំាងអស់គ្នា ៖

Related posts

Leave a Comment