កំសត់ពេកហើយ! ​ព្រោះដោយសារតែ​ជីវភាព​ក្រីក្រ​ពេក គូស្នេហ៍​មួយ​គូ​នេះ​បាន​សម្រេច​ចិត្ត​ រៀប​ចំ​ពិធី​សែន​ព្រេន ទាំងគ្មានសម្លៀកបំពាក់ស្អាតដូចគេ…


ចំពោះ​ជនជាតិ​ខ្មែរ​ ពិធី​រៀប​អាពាហ៍ពិពាហ៍​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​ក្នុង​ឆាក​ជីវិត​មនុស្ស​គ្រប់រូប​ ដោយមុននឹងឈានដល់ការ​រៀប​អាពាហ៍ពិពាហ៍​ យុវជន​ យុវតី​ខ្មែរ​ តែងតែ​ស្វែង​យល់​ពី​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ និងមាន​គូស្នេហ៍​មួយ​ចំនួន​ទៀត​បាន​តស៊ូ​នូវ​ឧបសគ្គ​ និង​ដោះស្រាយ​បញ្ហា​ជា​ច្រើន​រួម​គ្នា​ ទម្រាំ​មានថ្ងៃដ៏ពិសេសនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ ងាក​មក​ចាប់​អារម្មណ៍​ពី​គូស្នេហ៍​មួយគូនេះវិញ​ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​មាន​ក្តី​អាណិត​អាសូរ​ជា​ពន់ពេក​ ដោយសារតែ​ជីវភាព​ក្រីក្រ​ពេកគ្មាន​លទ្ធភាព​រៀបចំ​ពិធី​មង្គលការ​ ពួកគេទាំងពីរក៏បាន​សម្រេច​ចិត្ត​រៀប​ចំ​ពិធី​សែន​ព្រេន​ ដេីម្បី​បំពេញ​កិច្ច​ទៅតាមប្រពៃណី​ទំនៀមទម្លាប់​ដូនតាខ្មែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ជម្រាប​ថា​ ចំពោះ​គូស្នេហ៍​ដែល​ទេីប​តែរៀបការ​ថ្មី​ថ្មោង​នេះ​ គឺស្ថិត​​នៅក្នុង​ខេត្ត​ប៉ៃលិន​ ។ ក្នុង​នោះ​ដែរ​ បេី​តាម​ការ​បញ្ជាក់​ពី​គណនី​ផេក​ហ្វេសប៊ុក​ឈ្មោះ​ ស្រី​រត័្ន​ សម្រស់​ធម្មជាតិ​ បាន​ប្រាប់​ឲ្យ​ដឹង​អំពីមូលហេតុ​ដែលកូនកម្លោះយំគឺព្រោះតែគាត់តូចចិត្តដែលរក​សម្លៀក​បំពាក់​ថ្មី​ជូន​មនុស្ស​ដែលគាត់ស្រលាញ់មិនបាន។

ទន្ទឹម​នឹង​នេះ​ដែរ​ មាន​ប្រិយមិត្ត​​ និង​មហាជន​ជាច្រើន​បាននាំគ្នា​ជូនពរដល់អ្នកទាំងពីរសូមឲ្យស្រលាញ់គ្នាដល់ចាស់កោងខ្នង​ រស់​នៅ​យ៉ាង​មាន​សុភមង្គល​ ប្រកបរបរ​រកសុី​មានបាន​ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment