២ ចំនុចច្បាស់ៗ លោក ព្រាប សុវត្ថិ ប្រាប់មូលហេតុដែលសម្រេចចាកចេញពីផលិតកម្ម ដែលធ្លាប់រួមរស់ ២៣ ឆ្នាំ

បន្ទាប់ពីមានមន្ទិលសង្ស័យ និងលើកឡើងជាច្រើនពីការសម្រេចចាកចេញពីផលិតកម្មរស្មីហង្សមាស របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ទៅកាន់ផលិតកម្ម Galaxy Navatra ពេលនេះតារាចម្រៀងកំពូលរូបនេះបានបញ្ជាក់ពីមូលហេតុយ៉ាងច្បាស់ហើយ។

នៅក្នុងកម្មវិធីទទួលស្វាគមន៍កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលរៀបចំឡើងនៅក្នុងសណ្ឋាគារ Garden City ដើម្បីចុះកិច្ចសន្យាជាផ្លូវការក្លាយជាតារាចម្រៀងប្រចាំទ្រនំថ្មី​ផលិតកម្ម Galaxy Navtra នោះលោក ព្រាប សុវត្ថិ បានបញ្ជាក់យ៉ាងច្បាស់ៗដល់អ្នកចូលរួម និងអ្នកសារព័ត៌មានពីការសម្រេចចិត្តចូលមកផលិតកម្មថ្មីចំនួន២ចំនុចច្បាស់ៗថា «ចំនុចទី១ គឺគោលដៅជីវិត និងគោលបំណងថ្មី ដែលជាសេចក្តីត្រូវការរបស់លោក និងចំនុចទី២គឺ ការចង់បានបទពិសោធន៍ថ្មី ក្រោយជោគជ័យក្នុងទ្រនំចាស់រយៈពេល២៣ឆ្នាំ» ។

គួរបញ្ជាក់ថា កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងចុះកុងត្រាជាតារាចម្រៀងក្នុងទ្រនំថ្មីនេះរយៈពេល ៥ ឆ្នាំ ៕

Related posts

Leave a Comment