ក្តៅៗរឿងរ៉ាវ ខេម និង ថោនកក្រើកហ្វេសប៊ុក ករុណា ពេជ្រ និង សុគន្ធ ថេរ៉ាយុ ចេញមុខលូកមាត់ភ្លែត

រឿងរ៉ាវកុងត្រារវាងតារាចម្រៀង ខេម និង ផលិតកម្មថោន កំពុងក្រៅគគុកធ្វើឱ្យមហាជន អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍ចង់តាមដានយ៉ាងខ្លាំង ខណៈកាលពីថ្ងៃទី ២៣ ខែសីហា ម្សិលមិញនេះ ខាងផលិតកម្មថោន បានប្រកាសសុំការបកស្រាយបំភ្លឺពី ខេម ទាក់ទងនឹងរឿងមិនទាន់ចប់កុងត្រាផង បែរជាទៅចេញបទចម្រៀងនៅផលិតកម្មផ្សេង ។

ដោយឡែកស្រាប់តែនៅប៉ុន្មានម៉ោងក្រោយមក ខេម បែរជាបង្ហោះសារវែងអន្លាយមួយ ដោយបដិសេធច្បាស់ៗថា កុងត្រារវាងលោក និង ផលិតកម្មថោន បានចប់ហើយ ហើយលោកក៏បានលាឈប់ពីផលិតកម្មត្រឹមត្រូវដែរមុនពេលចេញទៅច្រៀងនៅផលិតកម្មផ្សេង ។ លើសពីនេះ ខេម ថែមទាំងបានហៅខ្លួនឯងថាជា «ឆ្កែមួយក្បាល» ពេញៗមាត់ថែមទាំងផង ដែលធ្វើឱ្យមហាជនកាន់តែបន្តចង់ដឹងថារឿងរ៉ាវពិតនៅពីក្រោយខ្នងយ៉ាងណានោះ ។

ខណៈរឿងរ៉ាវមួយនេះកំពុងជាប់ជំពាក់ពុំទាន់ដឹងការពិតច្បាស់លាស់ ស្រាប់តែលោក ករុណា ពេជ្រ បានស៊ែរផុសរបស់ ខេម និង បានអះអាងច្បាស់ៗថាខ្លួនអាចធ្វើជាសាក្សីបានបើភាគីណាមួយត្រូវការ ។ ចំណែកឯ សុគន្ធ ថេរ៉ាយុ វិញ ក្រោយផ្ទុះរឿងនេះ លោកក៏បានបង្ហោះសារមួយក្នុងអត្ថន័យហាក់ដៀមដាមដល់ ខេម ធ្ងន់ៗថាខ្លួនជាក្រពើក្បាលជាពស់ទៀតផង ។ ខាងក្រោមជាសំណេររបស់ ករុណា ពេជ្រ និង សុគន្ធ ថេរ៉ាយុ ៖

Related posts

Leave a Comment