រឿងពិតទេ?ស្ងាត់ៗបែកធ្លាយដំណឹងថាខេមរៈ សិរីមន្ត ត្រៀម​ចូល​galaxy​ ក្រោយ​រៀមច្បង ព្រាប សុវត្ថិ កុងត្រា​៥​ឆ្នាំ

ភ្នំពេញ​ ៖ ​ស្រប​ពេល​ លោក ព្រាប សុវត្ថិ សម្រេច​ចាក​ចេញ​ពី​ទ្រនំ​ចាស់​(​ហង្ស​មាស​)​ដែល​ធ្លាប់​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មាន​រយៈពេល​ប្រមាណ​ជាង​២០​ឆ្នាំ​នោះ​ ពេលនេះ​ក៏​ស្រាប់​តែ​មាន​ដំណឹង​ថ្មី​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយទៀត​ថា លោក ខេមរៈ សិរីមន្ត កំពុង​ត្រៀម​ចូល​ផលិតកម្ម​Galaxy របស់​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ផងដែរ​។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើតាម​ប្រភព​មិត្តភ័ក្ដិ​អ្នកសិល្បៈ​រួម​អាជីព​មួយចំនួន​បាន​និយាយ​ខ្សឹបខ្សៀវ​គ្នា​ថា ​បន្ទាប់ពី​ លោក ព្រាប សុវត្ថិ ​បានសម្រេច​ចុះ​កុងត្រា​(​កិច្ចសន្យា​)​រយៈពេល​៥​ឆ្នាំ​ជាមួយ​ផលិតកម្ម​Galaxy​ផ្លូវការ​ហើយ​នោះ​ ពេលនេះ​បាន​លេចឮ​ដំណឹង​ថា​ លោក ខេមរៈ សិរីមន្ត ក៏​កំពុង​ចរចា​ចុះ​កុងត្រា​ចូល​Galaxy​ តាម​លោក ព្រាប សុវត្ថិ ឆាប់​នេះៗ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេហទំព័រ​កម្ពុជា​ថ្មី​ កាលពី​ព្រឹក ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២០​ នេះ​ បាន​ភ្ជាប់​ទំនាក់ទំនង​ដើម្បី​សុំ​ការ​សួរ​នាំ​ពី​ លោក យឹម តា​ស្រង់ អ្នកគ្រប់គ្រង​ទូទៅ​របស់​ផលិតកម្ម​Galaxy​ ដែរ​ ប៉ុន្តែ​ពេល​តេ​ចូល ​ត្រូវ​បាន​លោក​និយាយ​ដោយ​ខ្លី​ថា ​សូមទោស​ពេលនេះ​ ​ខ្ញុំ​កំពុងតែ​ជាប់​ប្រជុំ រួច​ក៏​ចុច​ផ្តាច់​ទូរសព្ទ​ទៅវិញ​។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក ​បើ​ចាប់អារម្មណ៍​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ លោក យឹម តា​ស្រង់ បាន​បង្ហោះ​រូបភាព​ភ្ជាប់​ជាមួយ​ការ​ជួបជុំ​ លោក ខេមរៈ សិរីមន្ត និង​ ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ថា ​ការងារ​សិល្បៈ​ជា​មួយ​គ្នា ​ត្រូវ​ចេះ​គោរព​ស្រឡាញ់ ​និង​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក ព្រោះ​វិល​ចុះ​វិល​ឡើង​ តែងតែ​ជួប​គ្នា​ហើយ​កុំ​មើលស្រាល​នរណា​ម្នាក់​ថា​គេ​ក្មេង​ជាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ចី​ជាង ឬ​យក​គេ​ជាស​ត្រូវ​។​អ្នកគ្រប់គ្រង​ទូទៅ​របស់​ផលិតកម្ម​ Galaxy​ លោក យឹម តា​ស្រង់ក៏បាន​និយាយ​បន្ថែមទៀតថា ​កុំ​មើល​ស្រាល​គេ​មិន​ដល់​ខ្លួន ឬ​មើលស្រាល​មិន​ឲ្យ​តម្លៃ​បុគ្គលិក​ខ្លួនឯង ​អាង​តែ​ខ្លួនឯង​ជា​ម្ចាស់
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្លូវ​នៅ​មាន​ដើរ​បន្តទៀត​វែងឆ្ងាយ​នៅ​ពេល​ខាងមុខ​ទៀត​។តាមរយៈ​នេះ ​ត្រូវបាន​មហាជន​មួយចំនួន​បង្ហាញ​ការគាំទ្រ​ និង​យល់ឃើញថា​ តារា​ចម្រៀង ​លោក ខេមរៈ សិរីមន្ត ក៏​ចូល​ផលិតកម្ម​Galaxy​ របស់ លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ជាមួយ​រៀមច្បង​ លោក ព្រាប សុវត្ថិ ផង​ដែរ​៕

Related posts

Leave a Comment