មហាជនសង្ស័យពីទំនាក់ទំនង Toey និង កូនសេដ្ឋីម្នាក់ កំពុងស្រឡាញ់គ្នា

តារាស្រី Toey Jarinporn និង តារាសម្ដែងប្រុស Alex Teeradetch បានប្រកាសបែកគ្នាមួយរយៈមកហើយ ដែលការបញ្ចប់ស្នេហារយៈពេល ៣ ឆ្នាំរបស់ពួកគេទាំងពីរ ធ្វើឱ្យមហាជនជាច្រើនទន្ទឹមរង់ចាំមើលថា ពេលតារាស្រី Toey មានគូស្នេហ៍ថ្មីជាបុរសអ្នកមានលំដាប់សេដ្ឋីដូចមិត្តរួចក្រុមដែរ ឬយ៉ាងណា ព្រោះថាក្នុងចំណោមពួកគេម្នាក់ៗ បើមិនបានប្ដីជាសេដ្ឋីទេ ក៏មានគូស្នេហ៍មកពីត្រកូលអភិជនមានលុយវាល់លានដែរ ។

ការទន្ទឹងរង់ចាំរបស់មហាជនក៏ស្រាប់តែកំពុងលេចពន្លឺ ខណៈថ្មីៗនេះតារាស្រី Toey បានបង្ហោះរូបគូនៅលើគណនី IG ផ្លូវការជាមួយបុរសសង្ហាម្នាក់ ឈ្មោះថា Kit Bencharongkul ដែលគេស្គាល់ថាលោកគឺជាអ្នកស្នងមរតកក្នុងត្រកូលអភិជនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់ ដោយពួកគេបានបណ្ដើរគ្នាទៅដើរលេងនៅសារមន្ទីរមួយកន្លែងក្នុងប្រទេសថៃ ។ ងាកមកកូនសេដ្ឋីវ័យក្មេងគឺលោក Kit ក៏បានថតរូបគូបង្ហោះជាមួយ Toey យ៉ាងស្និទ្ធស្នាលដែរ ។

សកម្មភាពប្លែកគួរឱ្យចាប់អារម្មណ៍របស់តារាស្រី Toey និង កំលោះហាយសូរខាងលើ ធ្វើឱ្យមហាជនដាក់ការសង្ស័យពីទំនាក់ទំនងមិនមែនត្រឹមជាមិត្តធម្មតារវាងពួកគេទាំងពីរ ។ តែយ៉ាងណាដ្បិតថាមហាជនជាច្រើនយល់ថាពួកគេកំពុងទាក់ទងមើលចិត្តថ្លើមគ្នា តែ Toey នៅមិនទាន់ចេញមុខបញ្ជាក់ការពិតថាយ៉ាងណាឡើយ ដែលធ្វើឱ្យគេមិនទាន់អាចសន្មតជាក់លាក់បានថា អ្នកទាំងពីរកំពុងផ្ដើមស្នេហ៍បានដែរ ៕

Related posts

Leave a Comment