៤ ថ្ងៃហើយនៅតែរកមិនឃើញបុរសដែលបាត់ខ្លួននៅក្នុងសមុត្រ ពេលនេះលោកឧកញ៉ា ទៀ វិចិត្រ បានរៀបចំពិធីតាមសាសនា សង្ឃឹមថារកឃើញឆាប់ៗនេះ ទោះបីជាលទ្ធផលបែបណាក៏ដោយ… (មានវីដេអូ)

យោងតាមការជូនដំណឹងបន្ថែមពីហ្វេសបុកផេចរបស់លោក Huy Bunleng News បានឲ្យដឹងថា: ខេត្តព្រះសីហនុ-សមត្ថកិច្ចនិងក្រុមសង្គ្រោះស្មគ្រ័ចិត្តឯកជនក្នុងខេត្តព្រះសីហនុ ស្វែងរកបុរសអ្នកនេសាទម្នាក់ដែលបាត់ខ្លួនក្នុងសមុទ្រទឹកជ្រៅ ចន្លោះកោះរ៉ុងនិងកោះតាង រយៈពេល4ថ្ងៃហើយ គិតត្រឹមល្ងាចថ្ងៃ24សីហា2020 នៅមិនទាន់ប្រទះឃើញនៅឡើយ។

ក្នុងប្រតិបត្តិការនេះលោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប៊រ័ល្បឿនលឿនចំនួនសរុប4គ្រឿង សហការជាមួយកម្លាំងសមត្ថកិច្ច បន្តតាមស្វែងរកជនរងគ្រោះម្នាក់នោះដែលកំពុងបាត់ខ្លួនក្នុងសមុទ្រទឹកជ្រៅពេលចេញទៅនេសាទនៅខាងក្រៅកោះរ៉ុងតាំងពីយប់ថ្ងៃទី20សីហា2020។

ជនរងគ្រោះ មានឈ្មោះ ឈឹម ឆេង ភេទប្រុស អាយុ 31ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ3សង្កាត់1ក្រុងព្រះសីហនុ បានធ្លាក់ទឹក​ បាត់ខ្លួន ក្នុងទឹកសមុទ្រ ខាងត្បូងឈៀងខាងលិចពយភ្លើងសុីញ៉ូ (កោះរ៉ុងសន្លឹម) ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ដែលតាមអ្នករួមដំណើរជាមួយប្រាប់សមត្ថកិច្ចថា ជនរងគ្រោះបានលោតចេញពីទូក ពេលបោះយុថ្កាដាំបាយ ហើយបាត់ខ្លួនរហូតមក។

ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត និងថាគេមិនទាន់ដឹងពីជោគវាសនាជនរងគ្រោះថា ស្លា ប់ឬរស់នៅឡើយ៕ ហើយខាងក្រោមនេះ គឺជាវីដេអូរបស់លោកឧកញ៉ា ទៀ វិចិត្រ ធ្វើពិធីបែបសាសនា ដើម្បីជាផ្លូវមួយសូមអោយរកបុរសម្នាក់ខាងលើឃើញវិញ៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment