អុញនោះ!! មហាជនកាន់តែសង្ស័យខ្លាំង ក្រោយ សុន ស្រីពេជ្រ ចេញខែកូនប្រុសគ្មានវត្តមានប្តីក្នុងពិធី

មហាជនកាន់តែដាក់ការសង្ស័យពីជីវិតគូរបស់តារាចម្រៀង សុន ស្រីពេជ្រ ក្រោយពីនាងបានរៀបចំពិធីចេញខែកូនប្រុសកាលពីប៉ុន្មានថ្ងៃមុននេះដោយមានការចូលរួមពីសំណាក់សាច់ញាតិនិងមិត្តភក្តិក្នុងសិល្បៈជាច្រើន តែគេបែរជាមិនឃើញវត្តមានស្វាមីរបស់នាងចូលរួមនៅក្នុងពិធីនេះឡើយ ។

មិនខុសពីតារាដទៃ សុន ស្រីពេជ្រ បានរៀបចំពិធីចេញខែកូនប្រុសទីពីររបស់ខ្លួនឈ្មោះ ពេជ្រ វឌ្ឍនា តាមបែបព្រះពុទ្ធសាសនា រួមជាមួយនឹងពិធីជប់លៀងកាលពីប៉ុន្មានថ្ងៃមុននេះ ដោយមានការចូលរួមពីសំណាក់មិត្តរួមអាជីពមួយចំនួន តែក្នុងនោះគេបែរជាមិនឃើញវត្តមានស្វាមីរបស់នាងនៅក្នុងពិធីនោះឡើយ ។ បើទោះជាមិនមានការបកស្រាយពីសំណាក់តារាចម្រៀង សុន ស្រីពេជ្រ ក៏ពិតមែន តែអ្នកគាំទ្រជាច្រើនសង្ស័យថាចំណងស្នេហ៍របស់ សុន ស្រីពេជ្រ និង ស្វាមីលោក តិច សុខជា អាចនឹងឈានដល់ការប្រេះឆាខណៈពេលលោកអវត្តមានចំថ្ងៃសំខាន់ៗ មិនថាថ្ងៃដែលភរិយាសម្រាលកូន និង ពិធីចេញខែកូនប្រុសនេះ ជាដើម ។

ហាក់ខុសពីតារាដទៃក្រោយសម្រាលកូនទីពីរមិនដល់មួយខែផង សុន ស្រីពេជ្រ ចាប់ផ្តើមចេញថតបទចម្រៀងថ្មីៗ ហើយក្នុងនោះនាងក៏បានបន្ថែមការលក់បុកល្ហុងពីលើការលក់ផលិតផលតាមអនឡាញ ដោយនាងអះអាងថាខំប្រឹងដើម្បីកូនៗទាំងពីរ ៕

Related posts

Leave a Comment