នៅស្អាតៗណាស់ ! ព្រោះតែចង់ដូរមុខរបរថ្មី អ្នកនាង ខាត់ សុឃីម ប្រកាសលក់ ភ្នួងទំាងអស់ ក្នុងតម្លៃធូរថ្លៃ គឺត្រឹមតែ…(មានវីដេអូ)

បងប្អូនប្រជាពលរដ្ឋខ្មែរទូទៅ ពិតជាស្គាល់ជាក់ជាមិនខាន តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម នោះ ដែលជាតារាល្បីឈ្មោះក្នុងសិល្បៈដោយសារចម្រៀងបែបបុរាណខ្មែរ ក្រោយទទួលបានការបង្រៀនដោយផ្ទាល់ដៃរបស់លោកឪពុកដែលជាអ្នកសិល្បៈភ្លេងបុរាណខ្មែរ។ ក្រៅពីអាជីពមួយនេះ ខាត់ សុឃីម នៅមានមុខជំនួញផ្សេងៗទៀត ផងដែរ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ អ្នកនាង ខាត់ សុឃីម ប្រកាសលក់ភ្នួង របស់ខ្លួន ទំាងអស់ ព្រោះតែមានបំណង ចង់ដូរមុខរបរ ផ្សេងវិញ ណាមួយទៀត មុខរបរមួយនេះ អត់មានអ្នកជួយទេ ដោយសារប្អូនស្រីរបស់ខ្លួនជាប់រវល់ការងាររបស់គេរៀងៗខ្លួន។

សុឃីម បានបញ្ជាក់ក្នុងហ្វេសប៊ុកផេក “ខាត់ សុឃីម តន្ត្រី បុរាណ សម័យ” ដោយបញ្ជាក់ឲ្យដឹងថា “ភ្នួងលក់ បងប្អូន តំលៃធូរថ្លៃ 29900$ ចរចា បងប្អូនអាចទាក់ទងមកយើងខ្ញុំបាន គ្រាន់តែ ថង់រង់ 6 ឈុត និង គ្រឿនជាច្រើនទៀត TEL: 077 600038. 081 985 776″។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាការ Live លក់ភ្នួង របស់ អ្នកនាង ខាត់ សុឃីម ខាងក្រោមនេះ ៖

សូមទស្សនាការ Live លក់ភ្នួង របស់ អ្នកនាង ខាត់ សុឃីម ខាងក្រោមនេះ ៖

Related posts

Leave a Comment