មើលហើយ ស្ទើរទប់ទឹកភ្នែកមិនជាប់ ! មួយខែពិតជាលឿនណាស់, លោកប្អូនទំាង២អង្គ រំជួលចិត្តជាខ្លាំង ក្រោយ អន្ទិត ដេវិត បានសឹក នៅថ្ងៃនេះ និងត្រឡប់ទៅភ្នំពេញវិញ (មានវីដេអូ)

គួររំលឹកឡើងវិញបន្តិច ផងដែរថា តារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ គឺ ងួន ចាន់ដេវិត (G-Devith) បានសម្រេចចិត្តកោរសក់បួស ធ្វើជាព្រះសង្ឃ នៅឯ វត្តល្អាងកង្កែប ក្នុង ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ ហើយក៏បានបង្កឲ្យអ្នកគាំទ្រ និងប្រិយមិត្តដែលប្រើប្រាស់នៅក្នុងបណ្តញាសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង។

ដើម្បីឲ្យអស់ការសង្ស័យ ពេលនោះ លោកបង ដេវិត បានបញ្ជាក់ប្រាប់ឲ្យដឹង ថា “ដោយសារតែមួយរយៈពេលនេះ ខ្ញុំត្រូវការ ភាពស្ងប់ស្ងាត់ ចង់រំងាប់អារម្មណ៍ខ្លួនឯង និងចង់យល់ដឹងពីវិស័យពុទ្ធសាសនា ខ្ញុំសម្រេចថានឹងបួស ក្នុងរយៈពេលនេះ តទៅ ដោយមិនទាន់កំណត់ពេលវេលាណាមួយទេ ដែលត្រូវត្រឡប់ទៅវិញ”។

លុះមកដល់ ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២០ នេះ គឺដល់ថ្ងៃដែលលោកបង លាចាកសិក្ខាបទ (សឹក) វិញហើយ គម្រប់១ខែ នៃការសាងព្រះភ្នូស។ ក្នុងនោះ គេឃើញវត្តមាន ឪពុក ម្តាយ របស់លោកបង ដេវិត តារាចម្រៀង ទេព បូព្រឹក្ស និងញាតិញោមជាច្រើនទៀត ក៏បានចូលរួមក្នុងពិធី លាចាកសិក្ខាបទនេះ ដែរ មើលទៅគ្រប់គ្នា ពោរពេញដោយក្តីសប្បាយរីករាយ និងជ្រះថ្លាជាខ្លាំង។

ក្រោយសឹក គេឃើញលោកប្អូន២អង្គ រំជួលចិត្តជាខ្លាំង ក្រោយថតរូបជុំគ្នាជាមួយ អន្ទិត ដេវិត ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នាស្ទើរទប់ទឹកភ្នែកមិនជាប់តាម។ ក្នុងនោះគេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ Nop Pattcha Dun ដែលបង្ហោះវីដេអូនេះបានភ្ជាប់សារខ្លីមួយថា “មួយខែលឿនណាស់ បែកគ្នាហើយលោកប្អូនទាំងពីរ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment