ទីបំផុត លោកបង ដេវិត ដល់ថ្ងៃលាចាសិក្ខាបទ (សឹក) វិញហើយ នៅព្រឹកនេះ មានញាតិញោមចូលរួមច្រើនណាស់ មើលទៅពិតជាជ្រះថ្លា

គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា តារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ គឺ ងួន ចាន់ដេវិត (G-Devith) បានសម្រេចចិត្តកោរសក់បួស ធ្វើជាព្រះសង្ឃ នៅឯ វត្តល្អាងកង្កែប ក្នុង ស្រុកបាណន់ ខេត្តបាត់ដំបង ហើយ ហើយរឿងនេះបានធ្វើឲ្យហ្វេនៗ ក៏ដូចជាមហាជនទូទៅ មានការភ្ញាក់ផ្អើលជាខ្លាំង ស្ទើរមិនគួរឲ្យជឿ។

កាលនោះ លោកបង ដេវិត បានបញ្ជាក់ពីមូលហេតុ នៃការសម្រេចចិត្តបែបនេះ ថា “ដោយសារតែមួយរយៈពេលនេះ ខ្ញុំត្រូវការ ភាពស្ងប់ស្ងាត់ ចង់រំងាប់អារម្មណ៍ខ្លួនឯង និងចង់យល់ដឹងពីវិស័យពុទ្ធសាសនា ខ្ញុំសម្រេចថានឹងបួស ក្នុងរយៈពេលនេះ តទៅ ដោយមិនទាន់កំណត់ពេលវេលាណាមួយទេ ដែលត្រូវត្រឡប់ទៅវិញ”។

ចំណែកនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២០ នេះ គឺដល់ថ្ងៃដែលលោកបង លាចាកសិក្ខាបទ (សឹក) វិញហើយ គម្រប់១ខែ នៃការសាងព្រះភ្នូស។ ក្នុងនោះ គេឃើញវត្តមាន ឪពុក ម្តាយ របស់លោកបង ដេវិត តារាចម្រៀង ទេព បូព្រឹក្ស និងញាតិញោមជាច្រើនទៀត ក៏បានចូលរួមក្នុងពិធី លាចាកសិក្ខាបទនេះ ដែរ មើលទៅគ្រប់គ្នា ពោរពេញដោយក្តីសប្បាយរីករាយ និងជ្រះថ្លាជាខ្លាំង។ ដើម្បីជ្រាប កាន់តែច្បាស់សូមទស្សនាទិដ្ឋភាពទូទៅ ខាងក្រោមនេះ ៖

Related posts

Leave a Comment