កក្រើក ! ខេម ដាក់មួយបទនេះ “បេះដូងបាត់មួយចំហៀង” ផ្ទុះទៀតបាត់ ធ្វើឲ្យអ្នកគាំទ្រ សរសើរ ទំាងអ្នកច្រៀង និងអ្នកនិពន្ធ ថា…(មានវីដេអូ)

ម្សិលមិញនេះ ​នាថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២០ ខាងផលិតកម្ម Galaxy Navatra បានប្រកាសនូវដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ “សូមអរគុណ ដល់បងប្អូន ដែលបានគាំទ្រ ក្នុងរយៈពេល ១ខែ កំពូលតារាចម្រៀង ខេម ចេញចម្រៀងនៅ Galaxy Navatra មានអ្នកចូលទស្សនាជិត ៤០លានដង និងផ្ទុះការគាំទ្រជិត១០បទ។

តារាចម្រៀង ខេម កំពុងទទួលចំណាត់ថ្នាក់លេខ១ សម្រាប់តារាចម្រៀងប្រុស ដែលមានអ្នកចូលមើលច្រើនដងជាងគេ នៅកម្ពុជា ប្រចាំខែនេះ។

ហើយបទចម្រៀងជាមេឡូឌីថ្មីទាំងអស់នេះ ជាការបើកទំព័រថ្មី ស្ដែងចេញពីភាពជោគជ័យដ៍ធំមួយសម្រាប់ កំពូលតារាចម្រៀង ខេម ក្នុង Galaxy Navatra ហើយគ្រួសារ Galaxy Navatra សូមលើកម្រាមដៃដប់ អរគុណដល់បងប្អូនអស់បានគាំទ្រ”។

នៅមិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២០ ផលិតកម្មកំពុងតែល្បីខ្លាំងនេះ បានបញ្ចេញបទថ្មីរបស់ តារាចម្រៀង ខេម មួយបទទៀតហើយ ក្រោមចំណងជើងថា “បេះដូងបាត់មួយចំហៀង” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ យឹម តាស្រង់ និង និពន្ធបទភ្លេង Tho Meet។

ទើបចេញមិនទាន់បានប៉ុន្មានម៉ោងផង បទនេះផ្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយម្នាក់ៗចូល comment ថា ៖ រយៈពេល៣ឆ្នាំទៀត ខ្ញុំជឿថា Galaxy Navatra នឹងបោះសំឡេងខ្លាំងក្នុងកម្ពុជា…អរគុណ Galaxy, ពិតជាពីរោះណាស់ បង ខេម, សុំសរសើរ យឹម តាស្រង់ ពូកែនិពន្ធទំនុកមែន, ស្ដាប់ដល់ចប់ បះរោមដែរ។

ព្រមទំាងនៅមាន comment សរសើរទំាងអ្នកច្រៀង និងអ្នកនិពន្ធ ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះកុំឲ្យខាតពេលយូរសូមស្តាប់ទំាងអស់គ្នា ៖

តោះកុំឲ្យខាតពេលយូរសូមស្តាប់ទំាងអស់គ្នា ៖

តោះកុំឲ្យខាតពេលយូរសូមស្តាប់ទំាងអស់គ្នា ៖

Related posts

Leave a Comment