ទើបកើតមិនទាន់បាន១អាទិត្យផង មើលទៅមុខកូនស្រី យក់ ថិតរដ្ឋា គួរឲ្យគ្រឺតដល់ហើយ ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា ចូល comment ថា…(មានវីដេអូ)

ទស្សនិកជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិខាន លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា នោះ ដែលសុទ្ធតែជា តារាចម្រៀងដ៏ល្បីនៅក្នុងដួងចិត្តប្រិយមិត្តមកដល់ថ្ងៃនេះ ហើយអ្នកទំាងពីរមានកូនប្រុសធំៗ២នាក់ ផងដែរ។

លុះមកដល់ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ លោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះដំណឹងល្អមួយ ក្រោយភរិយា របស់ខ្លួន បានសម្រាលកូនស្រីម្នាក់ ដែលជាកូនទី៣ របស់ខ្លួន បានដោយជោគជ័យហើយ ហើយនេះក៏ជាបំណងប្រាថ្នាចង់បានរបស់អ្នកទំាងពីរផងដែរ។

លោកបានភ្ជាប់សារបញ្ជាក់បន្ថែមថា ៖ “កូនស្រី​ ឃុំ​ រដ្ឋាណាតាលី​ ១៧​ សីហា​ ២០២០​ វេលាម៉ោង១០:១៥នាទី​ព្រឹក​ នៅមន្ទីពេទ្យសូរិយា​។

សូមអរគុណ ម៉ាក់អ៊ុំភា​ លោកគ្រូ​ អ្នកគ្រូ​ ពេទ្យ ទាំងអស់​ ដែលបានជួយបង្កេីតកូនស្រីខ្ញុំបាទ​ និងជាពិសេសគឺជួយដល់ភរិយាខ្ញុំ​ យក់​ ថិតរដ្ឋា​ ប្រកបដោយជោគជ័យ សូមអរគុណ​”។

កើតមិនទាន់បានប៉ុន្មានផង មកដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ អ្នកនាង យក់ ថិតរដ្ឋា បានបង្ហោះរូបភាពកូនស្រីពៅ របស់ខ្លួន ធ្វើឲ្យគ្រប់គ្នាគ្រឺតយ៉ាងខ្លាំង រហូតដល់ថ្នាក់ គេចូល comment ភ្លាមៗថា ៖

មុខគួរអោយស្អប់ណាស់.. ចាំមើលតែជួបគ្នាណា​, មុខគេគួរចង់ខាំ, មុខដូចម៉ាក់អ៊ីចឹង, ដូចម៉ាក់ណាស់, មុខអាក្រក់ម្លេសកូនពៅ, កូនស្រីគេមុខឡូយណាស់វើយ ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលសរសើរកូនស្រីពៅរបស់ តារាចម្រៀង យក់ ថិតរដ្ឋា។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេ ៖

សូមទស្សនាវីដេរអូខាងក្រោម

Related posts

Leave a Comment