លោកផែង វណ្ណៈ ថា៖ ចាប់ជន​ រ ង គ្រោះបញ្ហាដីធ្លីមកធ្វើទា រុ ណ កម្មរហូតដល់ ស្លា ប់ ក៏លោកអុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ហ៊ានធ្វើរបាយការណ៍ភូតថ្នាក់ដឹកនាំដែរ….

ភ្នំពេញ៖ មុននេះបន្ដិច អ្នកលេងហ្វេសប៊ុកល្បីឈ្មោះ លោក ផែង វណ្ណៈ បានបង្ហោះសារមួយថា៖ ជាទ ម្លា ប់របស់ អភិបាលខេត្តបន្ទាយមានជ័យ ពេលមានរឿងអ្វីមួយកើតឡើងនៅខេត្ត ក្រៅពីធ្វើរបាយការណ៍ភូតកុហក គឺមិនដែលទទួលស្គាល់ ទង្វើខុសឆ្គងរបស់ខ្លួនទេ ។

ជាក់ស្ដែងករណី ជនរងគ្រោះបញ្ហាដីធ្លី ទុយ ស្រស់ ដែលត្រូវបានចាប់ធ្វើទា រុណ កម្មរ ហូតដល់ ស្លា ប់ ក៏លោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ហ៊ានធ្វើរបាយការណ៍ភូតកុហកមហាជន និងថ្នាក់ដឹកនាំដែរ ។
បើគ្មានការអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន គ្រួសារជនរងគ្រោះមិនទទួលបានយុត្តិធម៌ទេ ។

លោក ផែង វណ្ណៈ បានបន្តទៀតថា៖ នៅមានរឿងថ្មីៗកន្លងមកទៀត ពាក់ព័ន្ធនឹងការតែងតាំងសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប មកជាអភិបាលស្រុកម៉ាឡៃ បំពានអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក៏លោកអុំ រាត្រី ហ៊ានបំ ពា នដែរ ។ ក៏ប៉ុន្តែដោយសារ សារព័ត៌មានរិះគន់ខ្លាំងពេក លោកអុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏ដកថយវិញ ។

ឥលូវនេះ ថៅកែឡានដឹកដី កាយដីបំផ្លាញគល់ស្ពានទឹកថ្លា ក៏ឆ្លើយដោះសារទៀតហើយ ។ បើធ្វើដល់អភិបាលខេត្ត មិនចេះទទួលស្គាល់ កំហុសឆ្គងរបស់ខ្លួន ខេត្តនឹងមិនរីកចំរើនទេ ៕

Related posts

Leave a Comment