Jooy និង Dj Push រៀបការជិត ២ ឆ្នាំនៅតែដើរពតែកូនគេ មិនទាន់សម្រេចប្រាថ្នាពកូនខ្លួនឯង

ខ្វះតែប៉ុន្មានខែទៀតនឹងដល់ខួបអាពាហ៍ពិពាហ៍គម្រប់ ២ ឆ្នាំរវាងតារាសម្ដែងស្រីជួរមុខ Jooy និង Dj Push ដោយអ្នកទាំងពីរ ព្រមព្រៀងប្ដូរឈ្មោះពីសង្សាររៀបការក្លាយជាប្ដី-ប្រពន្ធស្របច្បាស់នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅ ដោយមង្គលការរបស់ពួកគេអញ្ជើញចូលរួមសុទ្ធតែអ្នកសិល្បៈល្បីៗ និង ភ្ញៀវកិត្តិយសមានមុខមាត់ក្នុងសង្គម ។

ក្ដីប្រាថ្នារបស់ប្ដី-ប្រពន្ធតារាស្រី Jooy គឺចង់បានកូនម្នាក់ទុកប្រលែងលេងនឹងគ្នាតាំងពីពួកគេទើបតែរៀបការហើយថ្មីថ្មោងមកម្ល៉េះ តែមកដល់ពេលនេះហើយមហាជននៅតែមិនទាន់ឮដំណឹងល្អរបស់អ្នកទាំងពីរទៀត ។

បើតាមរយៈសកម្មភាពរបស់តារាស្រី Jooy និង ស្វាមីសំណព្វចិត្ត ពិតជាស្រឡាញ់ក្មេងខ្លាំងណាស់ តួយ៉ាងជាញឹកញាប់ គេតែងឃើញប្ដី-ប្រពន្ធអ្នកទាំងពីរ ពប្រលែងកូនស្រីរបស់តារាស្រី Aff Taksaorn ប្រៀបដូចកូនខ្លួនឯង ព្រោះថា Jooy និង Aff ស្រឡាញ់រាប់អានគ្នាដូចបងប្អូន ។

តែយ៉ាងណា ទោះបីជាពេលនេះ Jooy និង Dj Push មិនទាន់សម្រេចបំណងមានកូនជារបស់ពួកគេ តែកន្លងមក ស្នេហា និង ភាពផ្អែមល្ហែមរបស់អ្នកទាំងពីរធ្វើឱ្យទស្សនិកជនកោតសរសើរខ្លាំងណាស់ថាជាប្ដី-ប្រពន្ធដែលស្រឡាញ់ ល្អូកល្អិនគ្នាខ្លាំង ៕

Related posts

Leave a Comment