សោកស្តាយណាស់ សត្វខ្ទីងកម្រមួយក្បាល ត្រូវព្រានព្រៃអប្បិយសម្លាប់ពន្លះសាច់ គួរឱ្យអាសូរខ្លាំង


ពិតជាមានការសោកស្តាយយ៉ាងខ្លាំង​ ដែលសត្វខ្ទីង​ជាប្រ​ភេទ​ស​ត្វ​ក​ម្រ​នៅ​ក​ម្ពុ​ជាមួយក្បាលត្រូវបានព្រានព្រៃសម្លាប់ និង ព​ន្លះសាច់ជាដុំៗ ហើយមន្ត្រីឧទ្យានុរក្ស និង មន្ត្រីនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់ ប្រទះឃើញនៅ ថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២០ នៅអំឡុងពេលចុះល្បាតទប់ស្កាត់ និង បង្ក្រាបបទល្មើសធនធានធម្មជាតិ នៅទីនោះ ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ក្រុមជនល្មើសបានរត់គេចខ្លួនបាត់នៅពេលដែលដឹងថា ក្រុមមន្ត្រីឧទ្យានុរក្សដើរល្បាតនៅក្នុងតំបន់នោះ ដោយបន្សល់ទុកនូវសាច់សត្វខ្ទីង ដែលបានពន្លះជាដុំៗបម្រុងនឹងដឹកចេញ ។ សត្វខ្ទីងដែលត្រូវបានសម្លាប់នេះ មានជើងជាប់អន្ទាក់ ហើយស្នែងរបស់វាត្រូវបានគេកាត់យកទៅបាត់ បន្សល់ទុកក្បាល និង សាច់ជាច្រើនគីឡូក្រាម។ នេះគឺជាសត្វខ្ទីងទី២ ហើយ ដែលត្រូវបានដឹងថា បានស្លាប់នៅក្នុងរយៈពេល ២ ខែចុងក្រោយនេះ បន្ទាប់ពីខ្ទីងពេញវ័យមួយក្បាលអាយុប្រហែល ៥ ឆ្នាំ ត្រូវបានព្រានបាញ់សម្លាប់ ដោយបន្សល់ទុកតែក្បាលនៅក្នុងដែនជម្រកសត្វព្រៃព្រះរកានៅក្នុងខេត្តព្រះវិហារ កាលពីខែឧសភាកន្លងទៅ ។

សត្វខ្ទីងជាប្រភេទសត្វកម្រ ដែលងាយទទួ​លរ​ង​កា​រ​គំ​រា​ម​កំ​ហែ​ង​យ៉ាង​ខ្លាំ​ង ហើយចំនួនសត្វខ្ទីងត្រូវបានគេចុះនៅក្នុងបញ្ជីក្រហម IUCN ថា​ ជា​ប្រ​ភេ​ទ​ស​ត្វ​ព្រៃ​ងាយរងគ្រោះថ្នាក់ជាសកលនៅឆ្នាំ១៩៨៦ ហើយនៅឆ្នាំ ២០១៦ សត្វខ្ទី​ង​នៅ​លើ​ពិ​ភ​ព​លោ​​ក​មានចំនួនប្រមាណជា ២១ ០០០ ក្បាល ដែលរស់នៅក្នុងប្រទេស ឥណ្ឌា​ និ​ង តំប​ន់​អាស៊ី​អា​គ្នេ​យ៍ ៕

Related posts

Leave a Comment