ឡូយម្លេះរកណាបានថ្លែគេងក៏ធូរ កន្លែងគេងស្អាត ធម្មជាតិពិតៗនៅសៀមរាបយើងហ្នឹង

នៅពេលដែលអ្នកចង់ទៅគេងកម្សាន្តនៅរីសតដែលមានលក្ខណៈព្រៃឈើ ធម្មជាតិ បែបជនបទ អ្នកប្រហែលជាគិតទៅដល់មណ្ឌលគីរី កំពត កោះកុងជាដើម ។ យ៉ាងណាមិញសៀមរាបថ្វីដ្បិតល្បីល្បាញខាងប្រាសាទបុរាណក៏ពិតមែន ប៉ុន្តែក៏មានទីតាំងមួយចំនួនមានលក្ខណៈធម្មជាតិស្រស់ស្អាតមិនចាញ់ខេត្តតំបន់ព្រៃភ្នំឡើយ ។

ថ្ងៃនេះ សូមណែនាំឱ្យស្គាល់កន្លែងលម្ហែកាយនៅសៀមរាប ពិតជាស្រស់ស្អាត មានកន្លែងគេងសង់ឡើងពីដើមឈើទាំងមូលៗពិតៗ ហ៊ុមព័ទ្ធដោយព្រៃឈើ វាលស្រែបៃតងខ្ចីពិតជាត្រជាក់កាយសប្បាយចិត្តណាស់ ។ នៅទីនោះមានឈ្មោះថា Bongthomhomestay ។

នៅទីនោះមិនត្រឹមតែជាកន្លែងស្នាក់បែបធម្មជាតិពិតៗប៉ុណ្ណោះទេ តែក៏មានបង្កប់ទៅដោយវប្បធម៌ខ្មែរដ៏ល្អផូផង់ផងដែរ ។ មានបន្សល់ទុកផ្ទះសល់ពីសម័យបុរាណមានអាយុកាលជាង ១០០ឆ្នាំ និងមានសេវាជួលសំលៀកបំពាក់បុរាណថតលេងសម្រាប់អ្នកទេសចរក្នុងតម្លៃពិសេស ២ដុល្លា/១នាក់ មនុស្សធំ ២ ម៉ឺនរៀលតែប៉ុណ្ណោះ ។

ក្រៅពីនេះកន្លែងដ៏ល្អមួយនេះមានលក្ខណៈពិសេសផ្សេងទៀតដូចជា៖ ព្រៃរបោះ បៃតង សួនផ្កាចម្រុះពណ៌ វាលស្រែ អ្នកភូមិហ៊ុមព័ទ្ធ សួនមេអំបៅ សួនសត្វ បរិយាកាសនៅលើទីខ្ពស់ ទទួលទានអាហារខ្មែរឆ្ងាញ់ៗ បន្ទប់ស្អាតមានម៉ាស៊ីនត្រជាក់ មានអាងហែលទឹក អាហារពេលព្រឹក Free wifi ។

ចំពោះតម្លៃស្នាក់វិញមានចាប់ពី ៥០ ដុល្លារឡើងក្នុងមួយយប់ ។ ចំពោះទីតាំងវិញ នៅភូមសណ្តាយ ទល់មិខសួនមេអំបៅ BBC ផ្លូវមកប្រាសាទបន្ទាយស្រី ៕

Related posts

Leave a Comment