សុខ ​ស្រី​នាង ជួបរឿងអណ្តែតច្រើនជាងលិច​១៥ ឆ្នាំ លើវិថីសិល្បៈ

សុខ​ ​ស្រី​នាង​ ​ចាត់ទុកជាតារាចម្រៀង​ស្រី​ដ៏​មាន​ប្រជាប្រិយ​ភាព​ និង មានសម្រស់​​ស្រស់​ស្អាត​ពី​ធម្មជាតិ​​ ​ហើយ​នាង​ក៏​ត្រូវ​បាន​មហាជន​សរសើរ​ថា​ជាតា​រា​ស្រី​ដែល​មាន​អត្តចរិត​ស្លូតបូត​ ​និង​ ​សុភាព​រាបសា​ ​ដែល​មាន​ចរិយា​សមសួន​គួរឲ្យ​ស្រឡាញ់​ ​។​ ​យ៉ាងណាមិញថ្ងៃនេះយើងលើកពីព័ត៌មានខ្លះៗទាក់ទងតារាចម្រៀងស្រីរូបនេះ បន្ទាប់ពីប្រឡូកក្នុងពិភពសិល្បៈ មកបង្ហាញប្រិយមិត្តបានដឹង តើតារាចម្រៀងស្រីរូបនេះមានប្រវត្តិឈរលើវិស័យសិល្បៈលិច ឬ អណ្តែតបែបណាខ្លះ ?

សុខ​ ​ស្រី​នាង​ ​ចាត់ទុកជាតារាចម្រៀង​ស្រី​ដ៏​មាន​ប្រជាប្រិយ​ភាព​ និង មានសម្រស់​​ស្រស់​ស្អាត​ពី​ធម្មជាតិ​​ ​ហើយ​នាង​ក៏​ត្រូវ​បាន​មហាជន​សរសើរ​ថា​ជាតា​រា​ស្រី​ដែល​មាន​អត្តចរិត​ស្លូតបូត​ ​និង​ ​សុភាព​រាបសា​ ​ដែល​មាន​ចរិយា​សមសួន​គួរឲ្យ​ស្រឡាញ់​ ​។​ ​យ៉ាងណាមិញថ្ងៃនេះយើងលើកពីព័ត៌មានខ្លះៗទាក់ទងតារាចម្រៀងស្រីរូបនេះ បន្ទាប់ពីប្រឡូកក្នុងពិភពសិល្បៈ មកបង្ហាញប្រិយមិត្តបានដឹង តើតារាចម្រៀងស្រីរូបនេះមានប្រវត្តិឈរលើវិស័យសិល្បៈលិច ឬ អណ្តែតបែបណាខ្លះ ?

ក្រោយពី​បាត់មុខ​ពីវិស័យចម្រៀងមួយ​រយៈ​ ​សុខ​ ​ស្រី​នាង​ បាន​បង្ហាញមុខ​វិញ​ជាលើកដំបូង​ម្ដងទៀត​នៅក្នុង​ផលិតកម្ម​ ​BIGMAN​ ​ប៉ុន្ដែ​ច្រៀង​បាន ១ ឆ្នាំ​ ​​កុងត្រា​ក៏​ត្រូវ​បាន​បញ្ចប់​ គ្រានោះនាងក៏​បាន​សម្រេចចិត្ត​ចូល​ច្រៀង​នៅ​ផលិតកម្ម​ ​Sunday​ ​ដោយ​កុងត្រា​រយៈពេល​ ​៥ ឆ្នាំ​ ​(​២០១២​-​២០១៦​)​ ។​ ​អំឡុង​ពេលនោះ​ ​សុខ​ ​ស្រី​នាង​ទទួល​បានការ​ងារ​យ៉ាងច្រើន​ ​ដូចជា​ ​ចេញ​ Album​ ​ដំបូង​ក្នុង​ ​Sunday​ ​មាន​បី​បទ​ដូចជា​ ​«១​ ​លាន​ហេតុផល​» ​«​ឱប​អូន​ឱ្យ​យូរ​ជាង​នេះ​បានទេ​» ​និង​ «​ផ្ញើ​ស្នាមញញឹម​ឱ្យអ្នកថ្មី​បង​» ​គ្រាន់តែ​ចេញ​ភ្លាម​​បី​បទ​នេះ​ក៏​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​លើស​ពី​ការ​រំពឹង​ទុក​ ​។​ ​

​ក្រោយមក​ ​នៅ​ឆ្នាំ ២០១៧ ​តារា​ស្រី​រូប​នេះ​ក៏​ទទួល​បាន​ប្រជាប្រិយ​ភាព​ល្បីល្បាញ​ជាង​មុន​ទៅទៀត​នៅក្នុង​ផលិតកម្ម​ហង្ស​មាស​ ដែល​ជា​ទ្រនំ​ថ្មី​របស់​អ្នកនាង​​តាមរយៈ​ ​បទ​ ​«ហត់​ទេ​ស្រលាញ់​គេ​ម្នាក់ឯង»​ ​«មនុស្សមានពិស»​ ​រួម​ទាំង​បទចំរៀង​ជាច្រើន​បទ​ទៀត​ ​។​ ​

​ពិសេស​ជាង​នេះ​ក្រៅពី​ការ​ច្រៀង​ ​តារាចម្រៀង សុខ ស្រីនាង ​ក៏បាន​ចូលរួម​សម្តែង​ជា​តួឯក​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ផលិតកម្ម KH​ ​Promotion​ ​ក្នុង​រឿង​ ​«​និស្ស័យ​ស្លាប់រស់​»​ ​ដែល​ជា​រឿង​ដ៏​ល្បីល្បាញ​ក្នុង​ឆ្នាំ ២០០៧​ ​។​ ​ក្រោយមក​នាង​ក៏បាន​ចូលរួម​សម្ដែង​ក្នុង​រឿង​ល្បី​ជាច្រើន​ទៀត​ដូចជា​រឿង​ ​«​វិញ្ញាណ​បិសាច​ជញ្ជក់ឈាម​»​ ​ផលិតកម្ម​ ​SD​ ​សម្តែង​ជាមួយ​តួឯក​ប្រុស​ ​ខេម​រៈ​ ​សេរី​មន្ត​​ និង ក្រោយនេះគឺ​រឿង​ ​«​រាជ​នី​ភូមិគ្រឹះ​»​ ​ផលិត​ដោយ​ផលិតកម្ម​ហង្សមាស ​សម្តែង​ជាមួយ​តួឯក​ប្រុស​ ​ណុប​ ​បា​យ៉ា​រិទ្ធ​ ​ជា​រឿង​​កំពុង​ចាក់​បញ្ចាំង​នៅ​​ស្ថានីយទូរ​ទស្សន៍​ហង្ស​មាសក្នុងឆ្នាំ ២០១៩ នេះ​ ​។​ ​

​មិន​តែប៉ុណ្ណោះ​ ​ដោយសារ​មាន​រូប​សម្រស់​ស្រស់​ស្អាត​ ​ក្រៅពី​ការ​ច្រៀង​ ​និង​ ​ការសម្ដែង​ តារាចម្រៀងរូបនេះ​ក៏​ជាតា​រា​ស្រី​ដែល​ត្រូវប៉ាន់​ក្នុង​ការ​ថ​ត​ផ្សព្វផ្សាយឱ្យ​សំអាងការ​ដែរ​ ​ពីព្រោះ​រូប​សម្រស់​របស់​នាង​ពេល​ស្លៀក​សំលៀកបំពាក់​បុរាណ​ខ្មែរ​គឺ​ពិតជា​ស្រស់​ស្អាត​ ​និង​ ​ស័ក្តិសម​ឥត​ខ្ចោះ​ ។​ បច្ចុប្បន្ន សុខ ស្រីនាង ក៏កំពុងតែកាន់តំណែងជាគ្រូបង្វឹក និង ជាគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀងកុមារដ៏ល្បីមួយលំដាប់ថ្នាក់ពិភពលោក ជាមួយនឹងតារាចម្រៀងប្រុសដ៏ល្បីចំនួន ២ ដួងទៀតគឺ លោក ព្រាប សុវត្ថិ និង ឆន សុវណ្ណរាជ ។

​​បើ​ងាកនិយាយ​ពី​ប្រវត្តិ​ស្នេហា​របស់​ សុខ ស្រីនាង​ ​ដូចជា​មិនសូវ​សមប្រកប​នោះ​ទេ​ ​ដោយនាង​បាន​ចូល​រោងការ​ជាមួយ​តារា​ចម្រៀងឈ្មោះ​ ​ស៊ី​​សុ​វត្តិ​ ​នៅ​ថ្ងៃទី ២៧​ ​ខែ​មីនា​ ​ឆ្នាំ ២០១០​ ​តែ​ដោយសារ​ការរស់នៅ​មិន​ចុះ​សម្រុង​នឹងគ្នា​ ​ក្រោយមក​នាង​ក៏​សម្រេចចិត្ត​លែងលះ​នៅ​ឆ្នាំ​ ​២០១២​ ​ដោយរស់នៅក្នុងភាពនៅលីវជាថ្មី រហូតដល់បច្ចុប្បន្ន​​ ៕​

Related posts

Leave a Comment