ថៅកែហាងពេជ្រ និងស្វាមី បានយកថវិកាផ្ទាល់ខ្លួន ជួយ កុមារកំព្រា នៅសៀមរាប នូវទឹកប្រាក់ រហូតដល់ទៅ…

ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ លោកស្រី ទ្រី ដាណា និងស្វាមី នាំយកថវិកាផ្ទាល់ខ្លួនចំនួន ១០០០០ដុល្លារ សហរដ្ឋអាមេរិក ទៅប្រគល់ជូន កុមារកំព្រា ដែលស្ថិតនៅ ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងនោះ លោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រី របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ប្រាប់បន្ថែមថា ៖

“តាងនាមកូនស្រី នឹម វណ្ណៈ ប្រធានអង្គការ សប្បុរសធម៌ កម្ពុជកុលបុត្រ សូមថ្លែងអំណរគុណ ដល់ក្មួយស្រី ដាណា ទ្រី បានជួយ ថវិកា 10000ដុល្លារ ($) ដល់កុមារកំព្រា ដែលស្ថិតនៅ ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។

សូមជូនពរដល់ក្មួយស្រីដាណា ទ្រីព្រមទាំងក្រុមគ្រួសារ សុំឲ្យមានសុខភាពល្អ សម្រស់កាន់តែស្រស់ស្អាត ទទួលបានការស្រឡាញ់ យកចិត្តទុកដាក់ ពីមនុស្សជុំវិញខ្លួន និងសូមមានសេចក្ដីសុខ ពេញមួយជីវិត ។ 21.8.2020″៕

Related posts

Leave a Comment