ទម្រាំជោគជ័យ ម្ចាស់ចម្ការទំពាំងបាយជូរ នៅខេត្តកំពង់ស្ពឺ ជំនះគ្រប់ការលំបាកជិត៤ ឆ្នាំ

មិនប្រជាកសិករខែ្មរយើងច្រើនប៉ុន្មានឡើយ ដែលដាំចម្ការទំពាំងបាយជួរ បានទទួលជោគជ័យនោះ ព្រោះដំណាំចម្ការទំពាំងបាយជូរ នេះវាទាមទារអាកាសធាតុត្រជាក់ ដែលដំណាំនេះមិនសម នឹងការដាំនៅស្រុកយើងឡើយ ។ ប៉ុន្តែអ្វីដែលគួរឱ្យកោតសរសើរនោះ កសិករខ្មែរនៅ ខេត្តបាត់ដំបង និង ខេត្តកំពង់ស្ពឺ អាចដាំវាបានទទួលជោគជ័យ ហើយបានផលយ៉ាងល្អ ទៀតផង ។

លោក ជួន ថាបូរ៉ា ម្ចាស់ចម្ការទំពាំងបាយជូរ ស្ថិតនៅ ភូមិទឹកល្អក់ ឃុំដំបូករូង រូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា គាត់ចាប់ផ្តើ ដាំទំពាំងបាយជូរ តាំងពី ឆ្នាំ ២០១៦ មកម្ល៉េះ ពេលនេះ គាត់ចម្ការទំពាំងបាយជូរ បានទទួលជោគជ័យ បន្ទាប់ពីគាត់ ឆ្លងកាត់បទពិសោធន៍ យ៉ាងលំបាក អស់រយៈពេលជិត ៤ ឆ្នាំមកនោះ ។

ពេលនេះចម្ការទំពាំងរបស់គាត់ កំពង់ដាំលើផ្ទៃដី ៥ ហិកតា ដែលមានពូជទំពាំងបាយជូរ ជាង១០ ប្រភេទខុសៗគ្នា ដែលគាត់ បានពិសោធន៍ រួចហើយ និង កំពុងឱ្យផលទៀតផង។ នៅថ្ងៃអនាគត គាត់នឹងបន្តដាំទំពាំងបាយជូរ នៅទីនេះលើផ្ទៃដី ១៤ ​ហិកតា​បន្តទៀត ។

នៅពេលដែសួរថា ហេតុអ្វីបានជាលោក ចាប់អារម្មណ៍ដាំចម្ការទំពាំងបាយជូរ ? លោក ជួន ថាបូរ៉ា បញ្ជាក់ថា ដំបូងឡើយគាត់ ចេះធ្វើស្រាទំពាំងបាយជូរ ដោយរៀនពីឪពុកមា នៅប្រទេសបារាំង និង សិក្សាតាមសៀវភៅ ផ្សេងៗទៀត ដែលនាំឱ្យគាត់អាចផលិតស្រាទំពាំងបាយ បានឆ្ងុយឆ្ងាញ់ ដូរស្រានាំចូលពីបរទេសទៀតផង ។ ដោយគាត់ចេះផលិតស្រាឬំពាំងបាយជូរ ហើយការផលិតស្រារបស់គាត់ត្រូវទិញ ទំពាំងបាយជូរ នាំចូលពីបរទេស ទើបគាត់មានគំនិត ដាំទំពាំងបាយជូរខ្លួនឯង ។

ការដាំចម្ការទំពាំងបាយជូររបស់គាត់ទម្រាំបានដូចសព្វថ្ងៃនេះ គាត់ជួបការលំបាកច្រើនណាស់ លើបញ្ហាថែទាំវា ។ លោក ជួន ថាបូរ៉ា បានទៅទិញពូជ ពីបរទេស រៀនដាំទំពាំង នៅប្រទេសវៀតណាម ព្រមទាំងជួលវិស្វករ ពីបរទេសបង្រៀន និង​ បង្ហាត់បង្ហាញ ដាំទៀតផង ឯពូជទំពាំងបាយជូរ ទឹកខ្មៅ អាចធ្វើស្រាបាន គាត់បាននាំចូលពីប្រទេសបារាំង ដែលមានពូជ ៣ ​ប្រភេទ និង ពូជ ផ្លែថ្លា ផ្អែមឆ្ងាញ់ ៦ មុខ នាំចូលពីប្រទេស អីតាលី អាមេរិក និង ជប៉ុន ផងដែរ ។ ផលវិបាកនៃការដាំ ដំណាំ ទំពាងបាយជូរនោះ គឺវាចាញ់ទឹកភ្លៀង ព្យុះ ប៉ុន្តែពេលនេះយើងមានបច្ចេកទេសគ្រប់គ្រាន់ អាចទប់ទល់បញ្ហាទាំងនេះបានដោយយើងមានបច្ចកទេសគ្រប់គ្រាន់ និង មានថ្នាំ សម្រាប់ការពារ នាំចូលពីប្រទេស ប៊ុហ្គារី ទៀតផង ។

លោក ជួន ថាបូរ៉ា បន្តថា ដំបូងឡើយ គាត់បានលក់ផ្ទះ ខ្ចីលុយ បងប្អូន យកមកធ្វើ ដើមទុន មកទល់ពេលនេះ គាត់បានចំណាយអស់ជា ៥០ ម៉ឺនដុល្លារ និង មានបងប្អូនជាច្រើនបានចាប់អារម្មណ៍ចូលហ៊ុនជាមួយក្នុងវិនិយោគ ដាំទំពាំងបាយជូរនេះ ។​

នៅក្នុងប្រទេសកម្ពុជាយើង គេឃើញមានកសិដ្ឋានធំៗតែ ២ ប៉ុណ្ណោះ ដែលអាចដាំ ទំពាំងបាយជូរបាន ទី១ នៅស្រុកបាណន់ ខេត្តបាត់ដំបង និង ទី២ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​នេះតែម្តង ។ បើបងប្អូនចាប់អារម្មណ៍ ចម្ការទំពាំយជូរ អាចទាក់ទងទៅកាន់លេខទូរសព្ទ របស់លោក ជួន ថាបូរ៉ា ០៩៦​ ៥១១ ៧៧ ៧២ ៕

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment