យឹម តាស្រង់ បង្ហាញក្តីរីករាយយ៉ាងខ្លាំង ដោយបានរួមការងារជាមួយ ព្រាប សុវត្ថិ ហើយប្រាប់ថា “វាជាមោទកភាពមួយដែរ ដែលខ្ញុំធ្លាប់តែស្តាប់បទគាត់ពីមុនមក ឥឡូវបានរួមការងារជាមួយគ្នា, ហើយបទចម្រៀង លោក ព្រាប សុវត្ថិ នឹងចេញ…” (មានវីដេអូ)

អ្នកគាំទ្រជាច្រើន ពិតជាមិនអាចភ្លេចឡើយ នូវបទជាច្រើនរបស់ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ហើយក្នុងចំណោមបទទំាងនោះ មានចម្រៀងមួយបទ ដែលនៅតែដក់អារម្មណ៍អ្នកស្តាប់មកទល់ពេលនេះ គឺមានចំណងជើងថា “អូនជាបេះដូងបង”។ បទនេះទោះស្តាប់ច្រើនដងក៏ដោយ ក៏មិនធុញទ្រាន់ឡើយ ព្រោះមិនត្រឹមតែពីរោះប៉ុណ្ណោះទេ ថែមទំាងបង្កប់អត្ថន័យ ផ្អែមល្ហែម ទៀតផង។

ស្រាប់តែនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២០ ម្សិលមិញនេះ មហាជនពិតជាភ្ញាក់ផ្អើល សឹងតែមិននឹកស្មានដល់ ក្រោយឃើញ ហ្វេសប៊ុកផេក Galaxy Navatra បានប្រកាសជាផ្លូវការថា ៖ “ផលិតកម្ម Galaxy Navatra សូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូលមករួមរស់ក្នុងគ្រួសារតែមួយនៃគ្រួសារ Galaxy Navatra”។

ក្នុងថ្ងៃដដែលនេះ លោក យឹម តាស្រង់ ដែលជាអ្នកនិពន្ធ និងជានាយកចាត់ការទូទៅ ផលិតកម្ម Galaxy Navatra ក៏បានប្រាប់រឿងរ៉ាវខ្លះៗ នៅក្នុងកិច្ចសម្ពាសន៍ពិសេសមួយជាមួយអ្នកយកព័ត៌មាន តារាញូស៍ ទាក់ទង ទទួលលោក ព្រាប សុវត្ថិ ចូលផលិតកម្មផងដែរ។

មួយវិញទៀត លោកបានបង្ហាញក្តីរីករាយយ៉ាងខ្លាំង ដោយបានរួមការងារជាមួយលោកព្រាប សុវត្ថិ ហើយលោកប្រាប់ថា ៖ “វាជាមោទកភាពមួយដែរ ដែលខ្ញុំធ្លាប់តែស្តាប់បទគាត់ពីមុនមក ឥឡូវបានរួមការងារជាមួយគ្នា ហើយបទចម្រៀងលោក ព្រាប សុវត្ថិ នឹងចេញ…”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាកិច្ចសម្ភាសន៍ខាងក្រោមនេះ ៖

សូមទស្សនាកិច្ចសម្ភាសន៍ខាងក្រោមនេះ ៖

Related posts

Leave a Comment