ទោះកូនធំពេញរូបរាងក៏ដោយ ក៏ អ្នក​នាង​ អម្ពរ ទេវី នៅតែបង្ហាញក្តីស្រឡាញ់ពេញបេះដូង ដោយជូនពរ កូនប្រុស ក្នុងថ្ងៃខួបកំណើត នូវពាក្យដ៏មានន័យប៉ុន្មានម៉ាត់ គឺ…

ទស្សនិកជន ក៏ដូចជាប្រិយមិត្ត ដែលគាំទ្រខ្សែភាពយន្តរបស់ខ្មែរ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែងជើងចាស់ គឺ អ្នក​នាង​ អម្ពរ ទេវី នោះ ដែលជាតារាមួយដួងមានទេពកោសល្យខ្ពស់ ក្នុងការសម្តែង ជាមួយការប្រើប្រាស់ទឹកមុខ កាយវិការ និងភាពប៉ិនប្រសព្វ ធ្វើឲ្យមហាជនទូទៅ នៅតែដក់ជាប់ក្នុងចិត្ត រហូតមកដល់សព្វថ្ងៃ។

ចំណែកកាលពី ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ អ្នក​នាង​ អម្ពរ ទេវី បានបង្ហាញក្តីរំភើបជាខ្លាំង ដោយរៀបរាប់ពីកូនប្រុសរបស់ខ្លួនថា “ZOLI ម៉ាក់សប្បាយចិត្តណាស់ដែលបាន ឃើញរូបកូន, ការងារដែលកូនស្រឡាញ់ ម៉ាក់នៅពីក្រោយកូន, ម៉ាក់នឹកកូន, សូមឲ្យកូនប្រុសម៉ាក់បានសុខសប្បាយ”។

នៅមិនទាន់អស់ទេ នាថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២០ នេះ អ្នក​នាង​ អម្ពរ ទេវី បានបង្ហោះសារមួយជូនពរកូនប្រុសរបស់ខ្លួន នូវពាក្យដ៏មានន័យប៉ុន្មានម៉ាត់ ថា ៖

“Happy Birthday My Son ZOLI កូនប្រុស គ្រប់ពេលម៉ាក់តែងអរគុណដល់ព្រះ ដែលលោកបានប្រទានកូនប្រុស ដ៏ល្អមកអោយម៉ាក់ នោះគឺជាកូន ដែលបានកើតមក ឃើញពន្លឺព្រះអាទិត្យ នៅក្នុងថ្ងៃនេះ។

សូមកូនទទួលពរ ពីម៉ាក់ ប៉ា ម៉ាក់យាយ និងក្រុមគ្រួសារ យើងទាំងអស់ សូមឲ្យពេញមួយជីវិតកូន ជួបតែសេចក្ដីសុខ ត្រជាក់ ត្រជុំ អស់កាលអង្វែងទៅ..Happy birthday my handsome son. You are loved today, tomorrow and always. I love you so much”៕

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment