ឧកញ៉ា ម៉ុង ឬទ្ធី ប្រកាសជ្រើសរើស បុគ្គលិក២នាក់ ដែល​មាន​ជំនាញ​ ថែទាំ ងូតទឹក​ លាង​សម្អាត​ ខ្លាដំបង​ ដោយសារតែ បុគ្គលិកម្នាក់នេះ គាត់…

ប្រិយមិត្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាមហាជនទូទៅ ពិតជាស្គាល់ច្បាស់ ឧកញ៉ា ម៉ុង ឬទ្ធី ដែលជាម្ចាស់មុខជំនួញជាច្រើនកំពុងតែទទួលជោគជ័យខ្លាំង ជាពិសេសលោក ផ្តោតសំខាន់ទៅលើវិស័យកសិកម្ម។ មួយវិញទៀត លោកក៏បានកន្លែងកម្សាន្តផ្សេងៗនៅក្នុង​តំបន់​អភិវឌ្ឍន៍​កសិទេចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២០ គ្រប់គ្នាមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញលោកប្រកាសស្វែងរកបុគ្គលិក២នាក់ ដែល​មាន​ជំនាញ​ថែទាំ​ងូតទឹក​ លាង​សម្អាត​ខ្លាដំបង ដោយលោកបានបញ្ជាក់បន្ថែមថា ៖

“ដោយសារតែ​បុគ្គលិក​ថែទាំ​ខ្លាដំបង​នេះ ស្គមពេក មិនសូវមា​នសាច់​ ដូចច្នេះ​ហើយ ក្រុមហ៊ុន​មានតម្រូវការ​ជ្រើសរើស​បុគ្គលិក​ចំនួនពីរ​នាក់​ ដែល​មាន​ជំនាញ​ថែទាំ​ងូតទឹក​ លាង​សម្អាត​ខ្លាដំបង​ សម្រាប់​ប្រាក់​ខែ ​និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ អាច​ចរចា​គ្នា​បាន​ បើមាន​ចំណាប់អារម្មណ៍​ទូរស័ព្ទ​មកលោក​យន់​ សេរី​+855 16 997 185″៕

Related posts

Leave a Comment