នៅ​ភ្នំ​ណា​ម​លៀរ ខេត្តមណ្ឌលគិរី ជាតំបន់ទេសចរណ៍ផ្សងព្រេងមួយដ៏អស្ចារ្យ

ក្រសួងបរិស្ថាន គ្រោង​បង្កើត​តំបន់​ឡាំ​មេះ ដែលជា​តំបន់​ជនជាតិដើម​ភាគតិច​រស់នៅ ធ្វើជា​តំបន់​អភិរក្ស​បេតិកភណ្ឌ នៅ​ភ្នំ​ណា​ម​លៀរ ខេត្តមណ្ឌលគិរី ។ កន្លងមក ​ក្រសួងបរិស្ថាន បាន​សិក្សា​ស្រាវជ្រាវ និង​កំណត់ថា តំបន់​នោះ ជា​តំបន់​ដែលមាន​អាយុកាល​ដ៏​យូរលង់​មកហើយ និង​ ជា​តំបន់​ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​នៅក្នុង​ខេត្តមណ្ឌលគិរី ។​

​លោក លឿង កេស​រោ ប្រធាន​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ​នៃ​ក្រសួងបរិស្ថាន បាន​អះអាងថា គោលបំណង​នៃ​ការបង្កើត​តំបន់​ឡាំ​មេះ​នេះ គឺ​ដើម្បី​ថែរក្សា​ស​ម្ប​តិ្ត​ធម្មជាតិ ដោយ​អនុម័ត​ចុះ​ប​ញ្ចី​តំបន់​នោះ ជា​ដី​សាធារណៈ​របស់​រដ្ឋ និង​បោះ​បង្គា​ល​កំណត់ព្រំដែន​ឲ្យ​បានច្បាស់លាស់ ។ ​លោក វុ​ធ សា​រុំ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ បាន​បញ្ជាក់ថា តំបន់​អភិរក្ស បេ​តិក ភណ្ឌ​នេះ​ជា​កន្លែង​ដែល​ជនជាតិដើម​ភាគតិច​ព្នង​ជាច្រើន​ជំនាន់ ចាត់ទុកជា​កន្លែង​សក្ការបូជា​ដ៏​ស័ក្ដិ​សិទ្ធ ។

​នៅក្នុង​តំបន់​នោះ សម្បូរ​ទៅដោយ​ផ្ទាំង​ថ្ម​ធំៗ​ជាច្រើន​ដុះ​បន្តុប​គ្នា មើលទៅ​មាន​រាងដូចជា​ប្រាសាទ បុរាណ ដែល​ផ្ទាំង​ថ្ម​នីមួយៗ មាន​ប្រវែង ២ ម៉ែត្រ ។ លោក បន្តថា នៅ​ចន្លោះ​ផ្ទាំង​ថ្ម​ខ្លះ​មាន​ដើមឈើ​ដុះ​ព័ទ្ធជុំវិញ និង​មាន​ប្រភេទ​ដើមឈើ​មួយចំនួនទៀត ដូចជា ដើម​រកា ដើម​ជ្រៃ​លាភ នាងនួន ធ្ន​ង ស្រឡៅ ឈើទាល និង​ឫស្សី … ជាដើម ។

​ក្រុមការងារ​ផ្នែក​បរិស្ថាន មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង អាជ្ញាធរ​មូលដ្ឋាន បាន​សិក្សា​ស្រាវជ្រាវ និង​ត្រួតពិនិត្យ​តំបន់​នេះ​រូ​ចមក បាន​សង្កេតឃើញថា តំបន់​នោះ មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​ដែល​រស់នៅ​ប្រមូល​ផ្តុំគ្នា ដូចជា ក្តាន់​ញ៉ែង ឈ្លូស ជ្រូកព្រៃ សំពោច ឆ្មាបា និង សត្វ​កេងកង ជាដើម ព្រមទាំង​មាន ទឹកជ្រោះ​ធ្លាក់​ដែល​អាចឱ្យ​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​បាន​ផងដែរ ៕

Related posts

Leave a Comment