រូបថតប៉ុន្មានសន្លឹក ពី ឱក សុគន្ធកញ្ញា និងស្វាមី នៅ កោះរ៉ុង ពិតជាស្រស់ស្អាត ទាក់ភ្នែកណាស់ ដល់ថ្នាក់ធ្វើឲ្យហ្វេនៗ ពោលពាក្យថា…

កាលពីចុងខែ មិថុនា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី បានដឹកដៃ កូនប្រុសសំណព្វចិត្ត របស់ខ្លួន ទៅដើរលែង កន្លែងផ្សេងៗ ជាលក្ខណៈគ្រួសារ ព្រមទំាងបានថតរូបជាច្រើនសន្លឹក មកបង្ហាញអ្នកគាំទ្ររបស់ខ្លួន មើលទៅពិតជាសប្បាយរីករាយ និងកក់ក្តៅខ្លាំងណាស់។

នៅមិនទាន់អស់ទេ នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២០ នេះទៀត ចំថ្ងៃឈប់សម្រាក ឱក សុគន្ធកញ្ញា និងស្វាមី បានទៅដល់កន្លែងកម្សាន្តមួយទៀតហើយ នៅក្នុងទឹកដី ខេត្តកំពត មើលទៅទេសភាព នៅទីនោះ ពិតជាស្អាត និងទាក់ភ្នែកជាខ្លាំង ហើយប្រិយមិត្តជាច្រើនពិតជាស្គាល់កន្លែងនេះច្បាស់ ជាក់ជាមិនខាន។

តារាចម្រៀងរូបនេះ បានភ្ជាប់សារខ្លីដ៏មានន័យមួយថា ៖ “ពេលវេលាចេះតែកន្លងផុតទៅ រឿងចាស់ ក៏រសាត់បាត់ រឿងថ្មីក៏ចេះតែចូលមក ជាបន្តបន្ទាប់ រូបថតមានហើយ មិនផុស វាក៏ក្លាយជារូបចាស់ៗ ចឹងហើយរំខានបងប្អូនចុចlike បន្តិចហើយ”។

ចំណែកនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២០ នេះ តារាចម្រៀងរូបនេះ បានបន្តដំណើរទៅដល់ កោះរ៉ុង ហើយ ថែមទំាងបានថតរូបប៉ុន្មានសន្លឹកមកបង្ហាញអ្នកគាំទ្ររបស់ខ្លួន មើលទៅពិតជាស្រស់ស្អាត ប្លែក ទាក់ចិត្តជាខ្លាំង។ កញ្ញា បានភ្ជាប់សារបញ្ជាក់ថា ៖ “មួយថ្ងៃទៀតហើយនៅ The Royal Sands Koh Rong Resort កោះរ៉ុង សុំនៅតែពីរនាក់សិន Photo by my Love”។

គ្រប់គ្នាឃើញហើយ បានពោលពាក្យថា ៖ ផ្អែមល្ហែមណាស់ អាយដល, ស្អាតៗណាស់, ទេសភាពស្អាតដល់ហើយ ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត។ តោះកុំឲ្យខាតពេលយូរ សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment