ទីបំផុត ម៉ារីម៉ា កែតម្រូវដាក់ Caption ត្រូវវិញ បន្ទាប់ពី Post រូប ៣ ដង

កាលជិតមួយម៉ោងមុននេះ តារាសម្តែងហ្វីលីពីន Marian Rivera ដែលអ្នកគាំទ្រកម្ពុជាតែងហៅថា «ម៉ារីម៉ា» ត្រូវបានអ្នកលេងបណ្តាញសង្គម និងអ្នកគាំទ្រកម្ពុជាជាច្រើនអាក់អន់ចិត្ត និង បានចូលខមមិន share រូបភាពនាងជាមួយស្វាមីលោក Dingdong ដោយបានដាក់ឈ្មោះទីតាំងនៃប្រាសាទអង្គរថានៅក្នុងប្រទេសថៃ។

ក្នុងនោះរយៈពេលប្រមាណ៣០នាទីក្រោយ ម៉ារីម៉ា ក៏បានលុបរូបភាពចាស់ដែលមានអ្នកខមមិន និង share រាប់ម៉ឺននាក់ចោល និងផុសសារជាថ្មីដោយរូបភាព និង caption នៅក្នុងប្រទេសថៃដដែល កាន់តែធ្វើឲ្យអ្នកគាំទ្រកម្ពុជាមិនពេញលើសដើម។

យ៉ាងណាមិញ នៅផុសចុងក្រោយតារាហ្វីលីពីនរូបនេះ ក៏បានលុប និងបង្ហោះជាលើកទី៣ ដែលសរសេរ caption ថ្មី ថា «Cambodia» ទើបធ្វើឲ្យអ្នកគាំទ្រកម្ពុជាមានអារម្មណ៍ប្រសើរឡើងវិញ។ ក្នុងនោះដែរ ទោះជាមាន Admin ផេករបស់ ម៉ារីម៉ា ចេញមកសុំទោសតែ ក៏មានការលើកឡើង និងសួរជាច្រើនថា «តើមានការភ័ន្តច្រឡំមែន ឬយ៉ាងណា?»៕

Related posts

Leave a Comment