ក្រោយដឹង កូនស្រី តារាកំប្លែង នាយ វំាង ដឺ លា​ចា​កលោក ដោយសារជំងឺនេះ, កើតក្តីអាណិតខ្លោ​ច​ចិត្ត ថៅកែហាងពេជ្រ បានបង្ហោះសារចូលរួមរំលែកទុក្ខ និងចូលបុណ្យ នូវថវិកា រហូតដល់ទៅ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Lay Sreyphea បានបង្ហោះដំណឹងសោកសៅមួយ ពីកូនស្រី តារាកំប្លែងជើងចាស់ នាយ វំាង ដឺ បានទ​ទួលមរណភាពទំាងវ័យក្មេង បាត់​ទៅ​ហើយ។ ហ្វេសប៊ុកដដែលនេះ បានភ្ជាប់សារទំាងទឹកភ្នែកថា ៖

“ពិតជាសោ​កស្ដា​យខ្លាំងណាស់ សម្រាប់កូនស្រី របស់អ៊ុំប្រុស អ្នកកំប្លែងជើងចាស់ (នាយ វំាងដឺ) ដែលបានទទួលមរណភាព នៅវេលាម៉ោង 5:08 pm នៅមន្ទីរពេទ្យ ពេលនេះបានបញ្ជូនមកដំកល់នៅវត្តសំបូរមាស គ្នានៅតែពីរនាក់បងប្អូន គ្មានទីពឹងពាក់ទេ សូមមេត្តាជួយស៊ែរអោយបានដល់សមាគមន៍សិល្បៈផង”។

ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែម នូវសារដ៏សែ​នអា​ណិតខ្លោ​ចចិត្តមួយទៀត ថា ៖ “បងអាណិតប្អូនណាស់ ប៉ាម៉ាក់ស្លាប់ចោលតាំងនៅតូច មានបងប្អូនតែពីរនាក់ ឥឡូវស្លាប់ចោលបងប្រុសទៀត”។

ក្រោយទទួលដំណឹងនេះភ្លាម គេប្រទះឃើញ លោកស្រី ទ្រី ដាណា បានបង្ហោះសារចូលរួមរំលែកទុក្ខនៃគ្រួសារសព ព្រមទំាងបានចូលបុណ្យ នូវថវិការហូតដល់ទៅ ១០០០ដុល្លារឯណោះ។

ថៅកែហាងពេជ្រ រូបនេះ បានបញ្ជាក់បន្ថែមថា ៖ “សង្វេគណាស់លោកអើយ ឃើញកូនស្រី របស់លោកពូតារាកំប្លែង វាំងដឺ ទទួលមរណភាពទាំងវ័យក្មេង ឮថា រលាកស្រោមខួរក្បាល ហើយឈាមស ស៊ី ឈាមក្រហម ទៀត។

កាលនៅក្មេងៗចូលចិត្តមើលលោកពូណាស់ ឃើញលោកពូល្បី លេងកំប្លែងច្រើនឆ្នាំដែរ មិននឹកស្មានថាជីវិតពិតរបស់គ្រួសារ និងកូនៗគាត់លំបាកយ៉ាងនេះ។ នាងខ្ញុំ សូមចូលរួមរំលែកទុក្ខ 1000$ ផង សង្ឃឹមថាអាចជួយដោះស្រាយបានខ្លះ “៕

Related posts

Leave a Comment