ច្បាស់ការហើយ ! នៅសល់តែប៉ុន្មានថ្ងៃទៀត លោកបង ដេវិត នឹងដល់ថ្ងៃសឹកវិញហើយ គឺចំថ្ងៃ…(មានវីដេអូ)

កាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗ មហាជនជាច្រើន ក៏ដូចជា អ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅសុខៗ ស្រាប់តែឃើញ តារាចម្រៀងដ៏ល្បី គឺ ងួន ចាន់ដេវិត (G-Devith) បានសម្រេចចិត្តកោរសក់បួស ធ្វើជាព្រះសង្ឃ នៅឯ វត្តល្អាងកង្កែប ក្នុង ស្រុកបាណន់ ខេត្តបាត់ដំបង ។

ក្នុងនោះ លោកបង ជីដេវិត ក៏បានចេញមុខ បញ្ជាក់ពីមូលហេតុ ដើម្បីឲ្យអ្នកគាំទ្រ ក៏ដូចជាប្រិយមិត្តទូទៅ ឲ្យអស់ការសង្ស័យ ដោយលោកបង បានបញ្ជាក់ថា៖ “ដោយសារតែមួយរយៈពេលនេះ ខ្ញុំត្រូវការ ភាពស្ងប់ស្ងាត់ ចង់រំងាប់អារម្មណ៍ខ្លួនឯង និងចង់យល់ដឹងពីវិស័យពុទ្ធសាសនា ខ្ញុំសម្រេចថានឹងបួស ក្នុងរយៈពេលនេះ តទៅ ដោយមិនទាន់កំណត់ពេលវេលាណាមួយទេ ដែលត្រូវត្រឡប់ទៅវិញ”។

ក្រោយៗមក គេឃើញ មានញាតិ​ញោមជាច្រើន បាននាំយកនូវទេយ្យទាន និងគ្រឿងបរិក្ខា ជាច្រើន មកប្រគេនព្រះសង្ឃគង់នៅវត្តល្អាងកង្កែប ប្រកបដោយក្តីរីករាយ គ្រប់ៗគ្នា ជាហូរហែ មិនដែលដាច់ឡើយ។

ចំណែកប៉ុន្មានថ្ងៃមុននេះ មានព័ត៌មានច្បាស់ការមួយ ប្រាប់ឲ្យដឹងថា លោកបង ដេវិត នឹងជិតដល់ថ្ងៃសឹកវិញហើយ គឺនៅព្រឹក ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២០ ខាងមុខនេះ គម្រប់១ខែ នៃការសាងព្រះភ្នូស ។ ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment