នាយ ព្រែក ប្រាប់ថា “ឆ្នាំហ្នឹងជូនម៉ែមកលំហែមានច្រើនឈុតឆាក នៅមានរូបភាពរ​ន្ធ​ត់ៗ ច្រើនទៀត” ស្រាប់តែ យាយយ៉យ ដាក់ប៉ុន្មានម៉ាត់វិញថា…(មានវីដេអូ)

នាយ ព្រែក គឺជាពិធីករ ដ៏ល្បីមួយរូប កំពុងមានប្រជាប្រិយភាពខ្លាំងមកទល់ពេលនេះ ហើយ នាយ ក៏ត្រូវជាកូនប្រុសបង្កើតរបស់ តារាកំប្លែងជើងចាស់ យាយ យ៉យ ផងដែរ។ កន្លងទៅ នាយ ព្រែក និងអ្នកម្តាយរូបនេះ តែងតែបង្ហោះភាពជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីភាពរីករាយ និងកក់ក្តៅយ៉ាងខ្លាំងពីក្រុមគ្រួសាររបស់ខ្លួន។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ នាយ ព្រែក បានបង្ហោះរូបភាព យាយ យ៉យ ដែលជាម្តាយរបស់ខ្លួនប៉ុន្មានសន្លឹក ក្នុងដំណើរកម្សាន្តដ៏សប្បាយរីករាយមួយ ទៅកាន់ខេត្តសៀមរាប ហើយមើលទៅរូបភាពទំាងនេះ ពិតជាគួរឲ្យចាប់អារម្មណ៍ជាខ្លាំង ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖

“ឆ្នាំណឹងជូនម៉ែមកលំហែ មានច្រើនឈុតឆាក នៅមានរូបភាពរន្ធត់ៗ ច្រើនទៀត តែមិនទាន់បានបង្ហាញ”។ យាយ យ៉យ ក៏បានស៊ែរផុសមួយនេះ ហើយដាក់ប៉ុន្មានម៉ាត់យ៉ាងខ្លីថា “អានេះវាចាប់ឯងថតទាល់តែបាន”។សូមទស្សនារូបភាពខាងក្រោម

សូមទស្សនាវីដេរអូខាងក្រោម

Related posts

Leave a Comment