សូមចូលរួមរំលែកទុក្ខ ! កូនស្រី តារាកំប្លែងជើងចាស់ នាយ វំាងឌឺ បានទទួលម​រ​ណ​ភាព ទំាងវ័យក្មេង រឹ​តតែខ្លោ​ចចិ​ត្តនោះ ក្រោយដឹងរឿងមួយនេះ…

នៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Lay Sreyphea បានបង្ហោះដំណឹងសោកសៅមួយ ពីកូនស្រី តារាកំប្លែងជើងចាស់ នាយ វំាង ឌឺ បានទ​ទួលមរណភាពទំាងវ័យក្មេង បាត់​ទៅ​ហើយ។ ហ្វេសប៊ុកដដែលនេះ បានភ្ជាប់សារទំាងទឹកភ្នែកថា ៖

“ពិតជាសោ​កស្ដា​យខ្លាំងណាស់ សម្រាប់កូនស្រី របស់អ៊ុំប្រុស អ្នកកំប្លែងជើងចាស់ (នាយ វំាងឌឺ) ដែលបានទទួលមរណភាព នៅវេលាម៉ោង 5:08 pm នៅមន្ទីរពេទ្យ ពេលនេះបានបញ្ជូនមកដំកល់នៅវត្តសំបូរមាស គ្នានៅតែពីរនាក់បងប្អូន គ្មានទីពឹងពាក់ទេ សូមមេត្តាជួយស៊ែរអោយបានដល់សមាគមន៍សិល្បៈផង”។

ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែម នូវសារដ៏សែ​នអា​ណិតខ្លោ​ចចិត្តមួយទៀត ថា ៖ “បងអាណិតប្អូនណាស់ ប៉ាម៉ាក់ស្លាប់ចោលតាំងនៅតូច មានបងប្អូនតែពីរនាក់ ឥឡូវស្លាប់ចោលបងប្រុសទៀត”។

នៅពេលនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេ ថាកូនស្រី របស់ នាយ វំាងឌឺ គាត់ទទួលមរណភាព ដោយសារអ្វីនោះទេ។ ទោះជាយ៉ាងណាក្តី ដំណឹងមួយនេះ បានធ្វើឲ្យមហាជនទូទៅ សម្តែងក្តីអាណិ​តខ្លោ​ចចិត្ត ព្រមទំាងបានបង្ហោះសារ ចូលរួមរំលែកទុក្ខ នៃគ្រួសារនៃសពផងដែរ៕

Related posts

Leave a Comment