ក្រោយឃើញលិខិតអញ្ជើញ កម្មវិធីទទួលស្វាគមន៍ កំពូលតារាចម្រៀង ព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុន Galaxy Navatra Groupផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង

មហាជនជាច្រើន ច្បាស់ជាស្គាល់ជាក់ជាមិនខាន កំពូលតារាចម្រៀង ព្រាប សុវត្ថិ ប្រចាំផលិតកម្មរស្មីហង្សមាសនោះ។ បទជាច្រើន របស់ តារាចម្រៀងរូបនេះ នៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់ដដែលមកដល់ថ្ងៃនេះ មិនថា បទថ្មី ឬបទចាស់ទេ។

ទឹកដមសំនៀងរបស់លោក ពិតជាកម្ររកអ្នកជំនួសបានឡើយ កាន់តែស្តាប់ កាន់តែពីរោះជាប់ចិត្ត មិនចេះជិនណាយឡើយ ជាពិសេសនោះ គឺបទទាក់ទងនឹងមនោសញ្ចេតនាតែម្តង។

ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២០ អ្នកគាំទ្រជាច្រើន ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលបានដំណឹងច្បាស់ការមួយថាទាក់ទង លោក ព្រាប សុវត្ថិ ។

ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុកផេក “តារាញូស៍-Dara News” បានបញ្ជាក់យ៉ាងច្បាស់ថា ៖ “ផ្លូវការ! កំពូលតារាចំរៀង លោក ព្រាប សុវត្ថិ ចូលរួមជាមួយផលិតកម្ម Galaxy Navatra របស់ លោក ឧកញ៉ា ឡេង ណាវ៉ាត្

នៅថ្ងៃទី 25 ខែសីហា ឆ្នាំ2020 នេះ ផលិតកម្ម Galaxy Navatra និងរៀបចំកម្មវិធីទទួលស្វាគមន៍កំពូលតារាចំរៀងលោក ព្រាប សុវត្ថិ ដែលចូលរួមជាមួយផលិតកម្មរបស់ខ្លួនជាផ្លូវការ។”៕

Related posts

Leave a Comment