នារីខ្មែរម្នាក់ បង្ហាញការតុបតែងប្លែកៗ យកគំរូពីចេញរុក្ខជាតិ ផ្កា ផ្លែឈើ យ៉ាងទាក់ទាញ


ក្រោយសាងស្នាដៃក្នុងការផាត់មុខ និង ការបន្តការសិក្សានៅក្រៅប្រទេសអស់ជាច្រើនឆ្នាំមក អ្នកនាង ឌូ ពុធម៉ូលីតា ហៅ Apple ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើភាពច្នៃប្រឌិតផាត់ពណ៌លើរាងកាយ មិននៅលើមុខ និង លើដងខ្លួននោះឡើយ ។

តាមរយៈរូបភាពដែលអ្នកនាង ឌូ ពុធម៉ូលីតា ហៅ Apple បង្ហោះក្នុងគណនី Instagram «@applelovemakeup» និង fb «Apple love Makeup Gallery» ហាក់ទទួលបានចំនួនអ្នក like និង follow រាប់ម៉ឺននាក់ផងដែរ ។

រូបភាពប្លែកៗជាច្រើនរបស់អ្នកនាង Apple បានបង្ហោះនោះ គេឃើញមានការតុបតែងច្នៃប្រឌិតពីសត្វ រុក្ខជាតិ និង ផ្កាជាច្រើនប្រភេទ ហើយនៅក្នុងនោះរុក្ខជាតិផ្កា និងផ្លែឈើចំនួន ៥ ប្រភេទ ដែលមានដូចជា ផ្កាកុលាប ផ្កាឈូក ផ្សិត ផ្លែស្រកានាគ និង ប្រទាលផ្កា (Red top cactus) ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ ជាពិសេស គឺការច្នៃប្រឌិតនូវពណ៌ គ្រឿងអលង្ការ និង ការតុបតែងបន្ថែមទៀតនោះតែម្តង ។ តោះទៅមើលរូបភាពរុក្ខជាតិផ្កា ផ្លែឈើ ទាំង ៥ ប្រភេទខាងក្រោម ៖

១. ផ្កាកុលាប

២. ផ្កាឈូក

៣. ប្រទាលផ្កា (Red top cactus)

៤. ផ្សិត

៥. ស្រកានាគ

Related posts

Leave a Comment