ទ្រី ដា​ណា ​បាន​ធ្វើអ្វីខ្លះបានដល់ថ្នាក់​យ​ប្ដី​ប្រពន្ធ​២​នាក់​​នេះ ​ហូរ​ទឹកភ្នែក និង​លុតជង្គង់​នៅ​មុខ​មហាជន ព្រោះតែ…

ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ ទ្រី ដា​ណា ត្រូវបាន​មហាជន​លើក​សរសើរ​ជាច្រើន​តាមរយៈ​សកម្មភាព​មនុស្សធម៌​ស្ទើរតែ​រៀងរាល់​ថ្ងៃ​នោះ ហើយ​អ្នកស្រី ក៏បាន​ជួយ​មនុស្ស​ជាច្រើន ឲ្យ​មាន​ការងារ មានមុខ​របរ តាមរយៈ​ការ​ផ្ដល់​នូវ​ផលិតផល​របស់​ខ្លួន​ឲ្យ​លក់​ផង​ដែរ។

ជាក់ស្ដែង ស្រប​ពេល​ដែល​ប្ដី​ប្រពន្ធ​២​នាក់ កំពុងតែ​ជួប​ការ​លំបាក​ក្នុង​ជីវភាព ​ក្រោយពី​បង្ខំចិត្ត​ឈប់​ពី​ការងារ​ទាំង​ឈឺចាប់​នោះ អ្នកស្រី ទ្រី ដា​ណា និង​ស្វាមី ក៏បាន​ជួយសង្គ្រោះ ដោយ​ប្រគល់​មុខរបរ​មួយ​ឲ្យ​ពួកគេ រហូត​ពេលនេះ ប្រពន្ធ​(​អ្នកស្រី​មាស រតនា​) បាន​ក្លាយជា​ម្ចាស់​ប្រេន NUNA ជា​ផ្លូវការ​ស្របច្បាប់ ​បន្ទាប់​ពី​អ្នកស្រី ទ្រី ដា​ណា អគ្គនិ​យ​កា និង លោក​អគ្គនាយក ហ៊ីង​បញ្ញា​រិ​ទ្ធ ​ប្រគល់​សិទ្ធិ​ពេញលេញ​ឲ្យ​នោះ​។​

ការទទួលបាន​សិទ្ធិ​ស្រប​ច្បាស់​ក្លាយជា​ម្ចាស់​ប្រេន NUNA នេះ ធ្វើឡើង កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២០ នៅក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​ផលិតផល​ថែរក្សា​សម្រស់ NUNA​នេះ​តែម្ដង ក្រោម​វត្តមាន​ចូលរួម​ពី អ្នកស្រី​អគ្គនាយិកា ទ្រី ដា​ណា និង​តំណាង​ចែកចាយ របស់​ផលិតផល NUNA ជាង​១៣០០​នាក់​។​

នៅក្នុង​ពិធី​នោះ អ្វីដែល​ធ្វើ​ឲ្យ​តំណាង​ចែកចាយ និង​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​រាប់ពាន់នាក់​មានការ​ភ្ញាក់ផ្អើល និង​ស្រឡាំងកាំង​គ្រប់គ្នា​នោះ គឺ​អ្នកនាង មាស សុវណ្ណ​រតនា និង​ស្វាមី បាន​យំ​ទឹកភ្នែក​ហូរ​រហាម​​ជោក​ផែនថ្ពាល់ និង​លុតជង្គង់​នៅ​កណ្តាល​ឆាក​កម្មវិធី​ជាមួយរ​ម្មណ៍​រំភើប​ក្តុកក្តួល​ចំពោះមុខ​លោកស្រី ទ្រី ដា​ណា និង​ស្វាមី នៅពេលដែល​រំលឹក​ដល់​រឿង​ក្រោយពេល​អ្នកនាង សម្រាលកូន​ប្រុស​ទី​១​រួច​គឺមាន​ប្រាក់​តែ​៣៨ ម៉ឺន​រៀល​នៅក្នុង​ខ្លួន​ប៉ុណ្ណោះ​ហើយ​ជា​ប្រាក់​របស់​ម្តាយ​ទៀត រីឯ​បំណុល​វិញ​នៅ​ជុំ​ទិស​។

ចំណែកឯ​រូប​សម្រស់​ទៀតសោត​ធាត់​ស្បែក ខ្មៅ​ស្រអាប់​មិន​ភ្លឺ​ថ្លា​ឡើយ​ជាហេតុ​ដែល​ធ្វើ​ឲ្យ​អ្នកនាង ពិបាក​រក​ការងារ​ធ្វើ​ជួយ​សម្រាល​បន្ទុក​របស់​ស្វាមី​។ ទោះបីជា​ធ្លាក់ខ្លួន​រសាត់​អណ្ដែត​គ្មាន​កោះ​ត្រើយ​អត់​ការងារ​ធ្វើ​ក្រោយ​សម្រាលកូន​រួច​ក្ដី តែដោយសារ​កុសលផល​បុណ្យ​ដែល​អ្នកនាង និង​ស្វាមី​បាន​សាង​អំពើ​ល្អ​នៅពេល​កន្លងមក បានធ្វើ​ឲ្យ​អ្នកស្រី ជួប​រាជិនី​ចិត្តធម៌​គឺ​លោកស្រី ទ្រី ដា​ណា និង​ស្វាមី បាន​ទាក់ទង​ឲ្យ​ធ្វើជា​ពិធី​ការិនី​ក្នុង​កម្មវិធី​សិក្ខាសាលា​និង​ព្រឹត្តិការណ៍ នានា ដែល​ក្រុមហ៊ុន ដា​ណា​ទ្រី រៀបចំឡើង​។​

ជាមួយ​អារម្មណ៍​ក្ដុកក្ដួល​ព្រោះតែ​រំភើប​ខ្លាំងពេក អ្នកនាង មាស សុវណ្ណ​រតនា បញ្ជាក់ថា ៖ «​សមិទ្ធផល​ដូចដែល​បាន​រៀបរាប់​ខាង​ល​នេះហើយ​បងប្អូន ដែល​ខ្ញុំ​បានមកពី​ក្រុមហ៊ុន ដា​ណា​ទ្រី បើ​គ្មាន​ក្រុមហ៊ុន​ដា​ណា​ទ្រី លោកស្រី​អគ្គនាយិកា ទ្រី ដា​ណា និង​លោក​អគ្គនាយក ហ៊ីង បញ្ញា​រិ​ទ្ធ ក៏​ខ្ញុំ​គ្មាន​ថ្ងៃ​ហ្នឹង​ដែរ​។ ខ្ញុំ​មិនដឹង​រក​ពាក្យ​អរគុណ​បែបណា​ឲ្យ​ត្រូវ​នោះទេ ដូច្នេះ​នាង​ខ្ញុំ និង​ស្វាមី​មានតែ​លើក​ម្រាមដៃ​១០​អគុណ​ដល់​បងប្រុស​ប​ង​ស្រី​ទាំងពីរ​ដែល​ធ្វើ​ឲ្យ​ជីវិត​គ្រួសារ​ខ្ញុំ​មាន​ថ្ងៃនេះ​»​។​

ជុំវិញ​រឿងនេះ​ផងដែរ ប្ដី​របស់​អ្នកស្រី មាស រតនា ធ្លាប់បាន​សរសេរ​រៀបរាប់ កាលពី​ប៉ុន្មាន​ខែ​មុន​ដែរ​ថា ក្រោយពី​សម្រេច​លាឈប់​ពី​ទូរទស្សន៍​អន​ឡាញ​មួយ​ទាំង​ប្រពន្ធ​កំពុង​ពពោះ​៥​ខែ ប្រឈម​នឹង​ការ​អត់​ការងារ​ធ្វើ គ្មាន​ចំណូល​ប្រចាំខែ ក៏​សម្រេច​បង្កើត​របរ​រក​ស៊ី​លក់​ផ្លែ​ទុរេន ប្រពន្ធ​អ្នក​ឡាយ​លក់ ប្ដី​ជិះ​ម៉ូតូ​ដឹក​ឲ្យ​អតិថិជន រកបាន​ប៉ុណ្ណា រស់​ប៉ុណ្ណឹង តស៊ូ​រហូត​ពួកគេ​សម្រាលកូន​រួច និង​ចាប់ផ្ដើម​ឡើងវិញ​ពី​បាត​ដៃទទេ​…​ទេវតា​ពិតជា​មាន​ភ្នែក ស្របពេល​២​នាក់​ប្ដី​ប្រពន្ធ​នោះ​កំពុងមាន​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ ស្រាប់តែ​លេចមុខ​បងប្រុស​ស្រី​ចិត្តធម៌​២​នាក់​ប្ដី​ប្រពន្ធ បានផ្ដល់​ឱកាស​ជួយសង្គ្រោះ និង​ឲ្យ​មុខរបរ​មួយ​ដើម្បី​រើ​បម្រាស់​ពី​ជីវភាព​លំបាក​នេះ​(​សុំទោស​មិនអាច​បង្ហោះ​ឈ្មោះ​គាត់​ក្នុង​សំណេរ​នេះ​ទេ​)​។​

លោក​បន្តថា គាត់​ទាំង​២​ប្រៀប​បីដូច​អ្នកមានគុណ​ទី​៣​ទៅហើយ អ្នកមានគុណ​ទី​១​ឪពុកម្ដាយ អ្នកមានគុណ​ទី​២ ថ្ងៃជ័យ​ជម្នះ​៧​មករា អ្នកមានគុណ​ទី​៣ គាត់​ទាំង​២​នាក់​។ ពេលនោះ ប្រភព​ខាងលើ​មិនបាន​បញ្ជាក់​ថា បងប្រុស​បងស្រី​ចិត្តធម៌ ជា​អ្នកណា តែ​ពេលនេះ បានដឹង​គ្រប់គ្នា​ហើយ តាមរយៈ​ការរៀបរាប់​ខាងលើ​។​

គួរ​រំលឹក​​​ថា អ្នកនាង មាស សុវណ្ណ​រតនា ហៅ “​រតនា​” ក្នុង​ឆ្នាំ​២០១៩ នាង​តែងតែ​ទទួលបាន​ការងារ​ជា​ពិធី​ការិនី​ជាប់​រហូត និង ធ្វើការ​ស្នូល​រាល់​ថ្ងៃជា​អ្នក​ទីផ្សារ​ហើយ​អ្វីដែល​ពិសេស​សម្រាប់​នាង​នោះ នាង​មក​ជោគជ័យ​លើ​មុខ​ជំនួញ​អន​ឡាញ ជាមួយនឹង​ក្រុមហ៊ុន​គ្រឿងសម្អាង NNP​។​ ពិធី​ការិនី រតនា ជា​មនុស្ស​ស្រី​ពូកែ​ធ្វើ​ការងារ​ក្នុងសង្គម ហើយ​ជា​ភរិយា​ល្អ​ដែល​ខំ​ប្រឹងរក​ទុកដាក់ មិន​ងាយ​នឹង​ទិញ​របស់​ថ្លៃ ឬ របស់ទំនើប ខណៈ​នាង​ជា​កូនស្រី​អាជីវករ​នៅ​ខេត្ត​កំពត។

ក្រោយមក​ចាប់តាំង​ពី​ដើម​ឆ្នាំ​២០២០ នាង​កាន់​តែ​មាន​ភាព​ជឿជាក់ និង​ទុកចិត្ត ហើយ​នាង​បោះទុន​រាប់សិប​ម៉ឺន​ដុល្លារ​បន្ថែមទៀត ជាមួយ​អ្នកជំនួញ​ស្រី​ដ៏​ល្បី អ្នកស្រី ទ្រី​ដា​ណា ក្លាយ​ម្ចាស់​ប្រេន NUNA រហូត​ទទួលបាន​ការគាំទ្រ​មានកូន​ក្រុម​និង​តំណាង​ចែកចាយ​រហូតមក​ពេលនេះ​ជាង​១៣០០​នាក់​ទូទាំង​ប្រទេស​។

កន្លងមក រតនា ក៏​ធ្លាប់បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ជួយ​ដល់​អ្នកមាន​ជីវភាព​ក្រីក្រ ហើយ​ត្រូវបាន​មហាជន​សរសើរ​ថា នាង​ឧស្សាហ៍​ធ្វើ​ការងារ​សង្គម និង ចូលរួម​សកម្មភាព​សប្បុរសធម៌​ក្នុងពេល​មាន​វិបត្តិ​ជំងឺ​កូ​វិដ​១៩​ផ្ទុះឡើង​​ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment