ក្រោយបានឃើញសម្រស់ពិត Love Riya ពីមុននិងបច្ចុប្បន្នផ្លាសប្តូរ៣៦០ដឺក្រេម៉ង

ជឿជាក់ថាប្រិយមិត្តប្រាកដជាស្គាល់តារាហ្វេសប៊ុក Love Riya ដែលនាងកំពុងជោគជ័យជាមួយមុខជំនួញផ្ទាល់ ដោយមួយរយៈចុងក្រោយនេះ​នាងហាក់ជាមានហាងឆេងខ្ពស់ ក្រោយពីលែងលះស្វាមីរួច។យ៉ាងណាមិញ បើទោះបីជាបច្ចុប្បន្ន នាង និងស្វាមី បានលែងលះគ្នារួច ហើយសុទ្ធចិត្តក្លាយជាមេម៉ាយ ដែលមើលថែកូនស្រីទើ

បតែមានវ័យប៉ុន្មានខែ យ៉ាងរឹងមាំគួរឲ្យសរសើរ ដោយនាងនៅតែបំពេញការងារយ៉ាងមមាញឹកជាមួយការលក់ Online ។ ដោយថ្មីៗនេះ យើងសង្កេតឃើញថា នាងបានទៅថតសម្អាងការ ក៏ដូចជាទទួលការងារជាច្រើនផងដែរ។ជាក់ស្ដែង ប្រិយមិត្តច្បាស់ជាបានដឹងហើយថា នាងមានសម្រស់ស្រស់ស្អាត ស្បែកសថ្លានោះ តែងាកមកមើលពីរូបភាពពីមុនរបស់នាង មើលមិនចង់ស្គាល់ ដោយនាងមាន ស្បែកមិនសូវស រូបរាងធាត់

ជាងពេលបច្ចុប្បន្ននេះ បើប្រៀបធៀបរូបភាពពីមុន និង បច្ចុប្បន្ននេះខុសគ្នាដាច់តែម្តង។ក្រោយពីឃើញរូបភាពពីមុនរបស់នាងហើយ មានមហាជនជាច្រើន បាននិយាយពីសម្រស់របស់នាងពិតជាមានភាពខុសប្លែកគ្នាខ្លាំង ខណៈពេលនេះ នាងបានសោយសុខរកស៊ីមានបាន ជាមួយនឹងមុខជំនួញផ្ទាល់ខ្លួន មានលុយចាយមិនខ្វះ៕សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment